តារា​សម្តែង​ស្រី​ Kim Tae Hee ប្រ​កាស​ដំណឹង​វិល​ត្រលប់​ចូល​ទៅក្នុ​ងវិស័យ​ខ្សែ​ភាព​យន្ត​វិញ​បន្ទាប់ពី​ផ្អាក​​អស់​រយៈ​ពេល​ ៥ឆ្នាំ។ រឿង​ថ្មីដែល​ Kim Tae Hee គ្រោង​នឹង​យក​តំណែង​តួ​ឯង​មាន​ចំណ​ងជើង​ថា “Hi Bye, Mama!” របស់​ប៉ុស្ដិ៍​ទូរទស្សន៍​ tvN ហើយ​ខ្សែ​ភាព​យន្ត​ថ្មីមួយ​នេះ​គ្រោង​នឹង​ដាក់​បញ្ចាំង​នៅ​ដើម​ឆ្នាំ២០២០។ ខ្សែ​រឿង “Hi Bye, Mama!” រៀប​រាប់​ពី​ម្ដាយ​ដែលជា​ក្លាយ​ជា​ខ្មោចមានឈ្មោះថា Cha Yu Ri (សម្ដែង​ដោយ​ Kim Tae Hee) ដែល​ព្យាយាម​ចូល​ទៅពិភពមនុស្ស​បន្ទាប់​ពី​ស្លាប់​ព្រោះ​ឧបទ្ទេវ​ហេតុ​ដ៏​ស្មាន​មិន​ដល់​។ យ៉ាង​ណាមិញ នេះ​ចាត់​ទុក​ថា​ជា​ភាព​យន្ត​ដំបូងរបស់​ Kim Tae Hee បន្ទាប់​ពី​នាង​សម្រាល​បាន​កូន​ស្រី​ដ៏​ស្រស់​ស្អាត​ពីរ​នាក់​។

Kim Tae Hee នឹង​ចាប់​ដៃ​ជាមួយ​តារា​សម្តែង​ប្រុស​ Lee Gyu Hyung ដែល​​ដើរ​តួ​ជាស្វាមី​មាន​ឈ្មោះថា Jo Kang Hwa និង​តួ​អង្គ​កូន​ស្រី​ម្នាក់​ទៀត​ដែល​មាន​សមត្ថ​ភាព​ពិសេស​អាច​មើល​ឃើញ​នាង​ (ជា​ខ្មោច​) បាន​។ កុំ​ភ្លេច​រង់​ចាំ​មើលទាំង​អស់​គ្នា​!

 

ប្រ​ភព៖  allkpop

(Number Of Views: 188 times)