នៅ​ថ្ងៃទី២៧ ខែវិច្ឆិកា Kim Woo Bin បាន​ទម្លាក់​ផ្ទាំង​រូប​ភាព​ ព្រម​គ្នា​ជាមួយ​សេច​ក្ដី​ប្រ​កាស​ថា គេ​នឹង​ធ្វើ​កម្មវិធីជំនួប​អ្នក​គាំទ្រ​មាន​ឈ្មោះថា “2019 Kim Woo Bin ‘Thank You'” នៅ​ថ្ងៃទី៨ ខែធ្នូ ក្នុ​ងសាល​មហោ​ស្រព SMTOWN។ កម្ម​វិធី​លើក​នេះ​នឹង​ក្លាយ​ជាការ​ចង​ចាំ​​ដ៏​មាន​អន្ថន័យ​សម្រាប់​ Kim Woo Bin សម្រាប់​ប្រាប់​ពាក្យ​អរគុណទៅកាន់​អ្នក​គាំទ្រ​របស់​គាត់​​ដែល​រង់​ចាំ​ និ​ងតែង​ផ្ដល់​កម្លាំង​ចិត្ត​​អស់​រយៈ​ពេល​កន្លង​មក​។

តារា​សម្តែង​ប្រុស​រូប​នេះ​បាន​ផ្អាក​ពី​សិល្បៈ​នៅ​ពេល​រក​ឃើញ​ថា​មាន​ជំងឺ​មហា​រី​ក​កាល​ឆ្នាំ២០១៧ ដើម្បី​សម្រាក​ព្យាបាល​មើល​ថែ​សុខ​ភាព​។ ដោយ​ឡែក​ កាល​ពី​ពេល​ថ្មីៗ​នេះ​ Kim Woo Bin ទើបតែធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ ​លាយ​ឡំរំភើបដោយ​បង្ហាញ​វត្ត​មានចំពោះ​មុខ​សាធារណៈ​ម្ដង​ទៀត​ក្នុង​ព្រឹត្តិការណ៍ Blue Dragon Film Awards លើក​ទី៤០​ បន្ទាប់​ពី​បាត់​ខ្លួន​​ពីសិល្បៈ​អស់​រយៈ​ពេល​ជាង​ ២ឆ្នាំ​។

 

ប្រ​ភព៖  soompi

(Number Of Views: 197 times)