ក្រុម Stray Kids បាន​បង្ហាញ​រូប​រាង​ Lightstick របស់​ពួក​គេ​ហើយ​! នៅ​ថ្ងៃទី១៦​ ខែវិច្ឆិកា គេហ​ទំព័រ​ធ្វីតធឺផ្លូវ​ការ​របស់​ក្រុម​ចម្រៀង​ប្រុស​នេះ​បាន​បង្ហាញ​ឌីហ្សាញ​របស់ light stick ដ៏​ស្រស់​ស្អាត​នេះ​។ វា​មានឃ្លា​“compass without direction”  និង​ “You make Stray Kids stay” ជា​សារ​ដ៏​មាន​ន័យ​សម្រាប់​អ្នក​គាំទ្រ​ក្រុម​នេះ​ទាំង​អស់​។

Hashtags ដែល​បាន​ដាក់​បញ្ចូល​ក្នុង​ light stick ផ្លូវ​ការ​នេះ​រួម​មាន “District 9 Unlock,” “You make Stray Kids stay” និង “No matter what the direction, I will find my dream, believe, and walk Going”។ យោង​តាម​សេចក្តីប្រកាស​នេះ light stick ផ្លូវ​ការ​នេះ​នឹង​មាន​លក់​នៅ​ថ្ងៃទី២៣ ខែវិច្ឆិកា​៕

ប្រភព៖​ allkpop

(Number Of Views: 455 times)