ITZY នឹង​ចាប់ផ្ដើម​កម្មវិធីកម្សាន្ត​ថ្មី​របស់​ពួក​គេ​នៅក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ។ នៅថ្ងៃទី១៦ ខែវិច្ឆិកា Mnet បាន​ចេញ​សេចក្ដី​ប្រ​កាស​ជា​ផ្លូវ​ការ​ថា ក្រុម​ចម្រៀងនារី ITZY នឹង​បង្ហាញ​ខ្លួន​ក្នុ​ងកម្មវិធីកម្សាន្ត​ដំបូង​របស់​ពួក​គេ​មាន​ឈ្មោះថា “100-Hour Romantic Vocation – Paris et ITZY” (ចំណង​ជើង​បក​ប្រែ) ដែល​គ្រោង​នឹងចាក់​ផ្សាយ​នៅ​ដើម​​ខែមករា ឆ្នាំ២០២០។ ពាក្យ​ថា “Paris et ITZY” មាន​ន័យ​ថា​ “Paris និង​ ITZY” នៅក្នុ​ងភាសា​បារាំ។ កម្មវិធីនេះ​គឺ​ជា​កម្មវិធីបែប​ដំណើរ​កម្សាន្ត​ដែល​ ITZY នឹង​ផ្ដិតយក​អារម្មណ៍​នៅបារីស​មកបម្រើ​ជូនអ្នក​ទស្សនា​​​ដោយ​ចំណាយ​រយៈ​ពេល​ ១០០ ម៉ោង​។

លោក Nan Dong Yoon ដែល​ជា​អ្នក​ដឹក​នាំ​និយាយ​ថា “តាម​រយៈ​កម្មវិថីនេះ​ សមាជិក​ទាំង ៥រូបរបស់​ ITZY នឹង​អាច​លំហែរកាយ​យ៉ាង​រីក​រាយ​ដូច​អ្នក​ដំណើរ​ផ្សេងៗ​ទៀត​ក្នុង​វ័យ​យុវវ័យ​របស់​ពួកគេ​ ហើយ​ពួក​គេ​ក៏​អាច​ចែក​រំលែក​បទពិសោធ​ន៍​ដែល​ពួកគេ​មិន​អាច​បំភ្លេច​បាន​ក្នុ​ងឆាក​ជីវិតដែរ​​”។ កុំ​ភ្លេច​រង់​ចាំ​មើ​ល​ទាំង​អស់​គ្នា​!

 

ប្រ​ភព៖  soompi

(Number Of Views: 431 times)