ចម្រៀង​ថ្មី​របស់​ MAMAMOO កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​គាំទ្រ​ជា​ច្រើន​​ជុំ​វិញ​ពិ​ភព​លោក​។ អាល់​ប៊ុមថ្មីមាន​ឈ្មោះថា “reality in BLACK” របស់​ក្រុម MAMAMOO ដែល​ទើបតែ​បញ្ចេញក្នុង​ទីផ្សារ​តន្ត្រីកាលពី​ថ្ងៃ​ទី១៤ ខែវិច្ឆិកា ទទួលបានប្រិយ​ភាព​ខ្លាំង​មែន​ទែន​ពី​សំណាក់​អ្នក​គាំទ្រ​ ដោយ​អាច​ជាប់​ឈ្មោះក្នុង​តារាង​ iTunes Chart នៅ ១៨ ប្រ​ទេសផ្សេង​ៗគ្នា​ ដោយ​ក្នុ​ងនោះរួម​មានដូច​ជា កម្ពុជា​ ហុងកុង ម៉ុលដាវី អារ៉ាប៊ីសាអូឌីត តៃវ៉ាន់ វៀតណាម និងច្រើនទៀត។

លើ​ស​ពីនេះ​ ចម្រៀង​ក្រប​មុខ​ដែល​មានចំណង​ជើង​ថា “HIP” ក៏​បញ្ជាក់​យ៉ាង​ច្បាស់​ពី​ការ​រីក​ដុះ​ដាល​ឥទ្ធិពល​របស់​ MAMAMOO ដោយ​អាចឈរ​ឈ្មោះក្នុងតារាង​ iTunes Song Chart ក្នុង​ប្រទេស​ចំនួន​ ៩ មាន​ដូច​ជា បេឡារុស្ស កម្ពុជា ប៉េរូ តៃវ៉ាន់ និងច្រើនទៀត។ បើ​លោក​អ្នក​នៅមិនទាន់​បានទស្សនា​វីដេអូចម្រៀងថ្មី​​របស់​ MAMAMOO ដែល​មានចំណង​ជើង​ថា “HIP” អ្នក​ទស្សនា​បាន​នៅខាងក្រោម​នេះ​!

 

ប្រ​ភព៖  soompi

(Number Of Views: 308 times)