AOA ជិត​វិល​ត្រលប់​មក​វិញ​ហើយ​! ក្រោយ​ពេល​សមាជិក​ទាំង​អស់​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី​ដ៏​ល្បី​ដែល​មាន​ឈ្មោះថា “Queendom” ហើយ​បាន​​ទាញ​យក​ចំណាប់​អារម្មណ៍​ពីទស្សនិក​ជន​បាន​ដោ​យគួរ​ឱ្យ​ភ្ញាក់​ផ្អើល​ព្រោះការ​សម្តែង​ដ៏​អស្ចារ្យ​របស់​ពួកគេ​ ​ពេល​នេះ​ AOA បានប្រ​កាស​ជាផ្លូវការ​ថា​ពួកគេ​គ្រោង​នឹង​ចេញ​អាល់​ប៊ុម​ទី៦ មានឈ្មោះថា​ “NEW MOON” នៅថ្ងៃ​ទី២៦ ខែវិច្ឆិកា។ ចំណែក​ចម្រៀង​ក្រប​មុខ​របស់​អាល់​ប៊ុម​ថ្មី​មាន​ឈ្មោះថា “Come See Me”។

នេះ​ជា​ការ​វិល​ត្រលប់​មកវិញ​លើក​ដំបូង​ចាប់​តាំងពី AOA បាន​បញ្ចេញ “Bingle Bangle” កាល​ពី​ខែឧសភា​ ឆ្នាំ២០១៨ និង​ក្រោយ​ពេល​ Mina ប្រកាស​ដក​ខ្លួន​ចេញពីក្រុម ហើយ​ AOA ក៏​ក្លាយ​ជា​ក្រុមចម្រៀង​នារី​ដែល​មានសមាជិក​ ៥នាក់​ ចាប់​តាំង​ពីពេល​នោះ​មក​៕

 

ប្រភព៖  soompi

(Number Of Views: 302 times)