ការ​បោះ​ឆ្នោត​សម្រាប់​ព្រឹត្តិការណ៍ទទួល​ពាន​រង្វាន់​ “Melon Music Awards” ប្រ​ចាំ​ឆ្នាំ២០១៩ ត្រូវ​បាន​បញ្ចប់​ ព្រមគ្នា​ជាមួយ​លទ្ធ​ផល​ដែល​បានប្រ​កាស​បញ្ជី​ឈ្មោះ កំពូ​លតារា​ឆ្នើម​ទាំង​ ១០ ប្រ​ចាំ​ឆ្នាំ​នេះ​។ យោង​តាម​លទ្ធ​ផល​នៃការ​បោះឆ្នោត កំពូ​ល​តារាចម្រៀង​ឆ្នើម​ទាំង​ ១០ ប្រ​ចាំ​ឆ្នាំនេះ​មានដូជ​ខាង​ក្រោម​៖

EXO

MAMAMOO

BTS

Bolbbalgan4

MC the Max

Jannabi

Jang Bum Joon

Kim Chung Ha

Taeyeon

Heize

ចាប់​ពីថ្ងៃទី១៤ ដល់​ថ្ងៃ​ទី២៩ ខែវិច្ឆិកា អ្នក​គាំទ្រ​ទូទាំង​​ពិភព​លោក​នឹង​បាន​ចូល​រួម​បន្ត​បោះ​ឆ្នោត​សម្រាប់​ពានរង្វាន់​ធំៗ​ផ្សេង​ទៀត​ក្នុងព្រឹត្តិការណ៍ “MMA” ដោយ​ក្នុង​នោះមាន​ដូច​ជាពាន់​រង្វាន់​៖  ‘Artist of the Year’, ‘Album of the Year’, ‘Song of the Year’, ‘Rookie of the Year’ និង​ជា​ច្រើន​ទៀត​។ ដោយ​ឡែក​កម្មវិធី​ទាំង​មូល​នៃ “Melon Music Awards” ប្រ​ចាំ​ឆ្នាំ២០១៩ គ្រោង​នឹង​ប្រព្រឹត្ត​ឡើ​ង​នៅ​ថ្ងៃ​ទី៣០ ខែវិច្ឆិកានេះ​ ក្នុង​សាល​មហោស្រព Gockeok Sky Dome ទីក្រុងសេអ៊ូល​ ដោយ​មានការ​ផ្សាយបន្ត​​ផ្ទាល់តាមរយៈ​ប៉ុស្ដិ៍ SBS។ កុំ​ភ្លេច​រង់​ចាំ​មើល​ទាំង​អស់​គ្នា​!

 

ប្រ​ភព៖  allkpop

(Number Of Views: 6,762 times)