នៅ​ថ្ងៃ​ទី៨​ ខែវិច្ឆិកា ផលិត​កម្ម YG Entertainment បានចេញ​សេចក្តីប្រ​កាស​ជា​ផ្លូវ​ការ​ទាក់​ទង​នឹង​រឿង​កុង​ត្រា​របស់​ CL សមាជិក​ក្រុម 2NE1៖

សួ​ស្ដី​ នេះ​គឺ​ផលិ​តកម្ម YG Entertainment។

ក្រោយ​ពេល​ពិភាក្សា​ជា​មួយ​គ្នា​រួច យើង​ក៏​សម្រេច​បញ្ចប់​កុង​ត្រា​ជាមួយ​ CL ដោយ​ស្ថាពរ​។

យើង​ចង់​អរគុណ​អ្នក​គាំទ្រ​ទាំង​ឡាយ​ដែល​ស្រលាញ់​ CL ខណៈ​នាង​ស្ថិ​តក្រោម​ការ​គ្រប់​គ្រង​របស់​ផលិតកម្ម ​YG។

បន្ទាប់​ពី​បង្ហាញ​វត្តមាន​​ក្នុង​នាម​ជា​សមាជិក​ក្រុម 2NE1 កាល​ពីឆ្នាំ២០០៩ CL បាន​ផ្សព្វ​ផ្សាយ​ខ្លួន​ជា​មេក្រុម​ផង និងទាំង​ជា​ Rapper ផង​ ហើយ​ខណៈ​តែ​មួយ​នោះក៏​ប្រ​ឡូក​ក្នុង​ផ្នែក​ផ្សេងៗ​ដែរ​ ដូច​ជា​ ការ​បង្ហាញ​ម៉ូត និង​ផលិត​ចម្រៀង​ជា​ដើម​។ នៅឆ្នាំ២០១៦ CL បាន​ធ្វើ​ឱ្យ​យើ​ងមានមោតនៈ​ភាព​ដោយ​ក្លាយ​ខ្លួន​ជា​ចម្រៀង​ស្រី​ដំបូង​របស់​កូរ៉េ​ដែល​អាច​ជាប់​ឈ្មោះ​តារាង​ “Hot 100” របស់​ Billboard ពិភព​លោក​។

យើង​ចង់​ឱ្យ​គ្រប់​គ្នា​បន្ត​គាំទ្រ​ CL នៅអនាគត​ខាង​មុខ​ទៀត​ ហើយផលិត​កម្ម YG ក៏​សន្យា​ដែរ​ថានឹង​ជួយជ្រោម​ជ្រែង​នា​ង​ដោយ​ចិត្ត​ស្មោះ អរគុណ។”

 

 

ប្រ​ភព៖  allkpop

(Number Of Views: 1,195 times)