Red Velvet នឹង​ពាំ​នាំ​យក​ការ​ប្រគំតន្ត្រី​ទោល​ទី៣ ដែល​មាន​ឈ្មោះថា “La Rouge” ទៅកាន់​ទីក្រុង​សេអ៊ូល​ប្រ​ទេស​កូរ៉េក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។ នេះ​នឹង​ក្លាយ​ជា​ការ​ប្រ​គំតន្ត្រីទោល​លើក​ដំបូង​នៅទីក្រុង​សេអ៊ូល​ក្នុង​រយៈ​ ១ឆ្នាំ និង​៣ខែ។ ការ​ប្រ​គំតន្ត្រី​នឹង​ប្រារព្ធ​ឡើង​នៅសកល​វិទ្យា​ល័យ​ Goryeo ចាប់​ពី​ថ្ងៃ​ទី២៣ ដល់​ ២៤ ខែវិច្ឆិកា​ ហើយ​ “La Rouge” នឹង​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ដំណើរ​ប្រ​គំតន្ត្រី​ទេសច​រណ៍ដែល​មាន​ឈ្មោះថា “The ReVe Festivl” ​របស់​ក្រុម Red Velvet។

សំបុត្រ​ចូល​រួម​ទស្សនា​សម្រាប់​ហ្វេន​ក្លឹប​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី២៥ ខែតុលា តាមរយៈ​វេប​សាយ Yes24 ហើយ​ចំណែក​ឯសំបុត្រ​​​ធម្មតា​នឹង​ដាក់​លក់​នៅ​ថ្ងៃ​ទី១ ខែវិច្ឆិកា​។

 

ប្រ​ភព៖  allkpop

(Number Of Views: 417 times)