យោង​តាម​របាយការណ៍​ចេញ​នៅ​ថ្ងៃ​ទី២២ ខែតុលា បាន​ប្រាប់​ឱ្យ​ដឹង​ថា Seolhyun ដែល​ជា​សមាជិក​ម្នាក់​ក្នុ​ងក្រុម AOA ត្រូវ​បាន​គេ​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​ម៉ូឌែល​តំណាង​ថ្មី​របស់​យី​ហោ​គ្រឿង​សម្អាង “Fation” ។

តារា​ចម្រៀង​ស្រី​រូប​នេះ​ត្រូវ​បាន​គេ​ជ្រើស​រើស​ព្រោះមុខ​មាត់​ស្រស់​ស្អាត​ ​ចារិត​ដ៏​រួស​រាយ​​ និង​លើ​ស​ពីនេះទៅ​ទៀត​​ព្រោះ​មើល​ឃើញ​ពីទេព​កោសល្យ​ទាំង​ច្រៀង​ និង​សម្តែង​របស់​នាង​។ ដោយ​ឡែក​ថ្មីៗ​នេះ​ Seolhyun បាន​ទាញ​យក​ប្រ​ជា​ប្រិយ​ភាព​យ៉ាងច្រើន​ពី​សំណាក់​មហា​ជន​ដោយ​បង្ហាញសមត្ថ​ភាព​របស់​នាង​ក្នុ​ងកម្ម​វិធី “Queendom” របស់​ប៉ុស្ដិ៍​ Mnet ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ នៅបង្ហាញ​វត្ត​មានក្នុង​នាម​ជា​តួ​ឯងស្រី​ក្នុ​ងខ្សែភាព​យន្ត​ដែល​កំពុង​ចាក់​បញ្ចាំង​មាន​ចំណង​ជើង​ថា​ “My Country” ទៀត​ផង៕

 

ប្រ​ភព៖  allkpop

(Number Of Views: 133 times)