Song Hye Kyo នឹង​បង្ហាញ​មុខ​ជា​សាធារណៈ​លើក​ដំបូង​ក្នុង​ប្រ​ទេស​កូ​រ៉េ​ចាប់​តាំង​ពី​បែក​ធ្លាយ​ព័ត៌​មាន​លែង​លះជា​មួយ​អតី​ត​ស្វាមី Song Jong Ki។

យោង​សារព័ត៌​មានដែល​ចេញ​ផ្សាយ​បាន​​ឱ្យ​ដឹង​ថា Song Hye Kyo គ្រោង​នឹង​បង្ហាញ​វត្ត​មាន​ក្នុ​ងកម្ម​វិធី​របស់​យីហោ​គ្រឿងអលង្ការ​ដ៏​ល្បី​ឈ្មោះ​មួយ​នៅ​ថ្ងៃទី១៧ ខែតុលា ក្នុង Lotte Shopping Mall នៃ​ទី​ក្រុង​សេអ៊ូល​។ យ៉ាង​ណា​មិញ​ ចាប់​តាំង​ពីបែក​ធ្លាយ​រឿង​លែងលះ​ជាមួយ Song Joong Ki តារា​សម្តែង​ស្រី​រូប​នេះបានផ្ដោត​តែ​ការ​ងារ​នៅក្រៅប្រ​ទេស​ប៉ុណ្ណោះ ក្នុ​ងនោះ​មាន​ដូច​ជា ចិន ម៉ូណាកូ និង​ប្រទេស​ផ្សេងៗ​ទៀត ដូច្នេះ​ហើយ​វា​ន័យថា នេះ​គឺ​ជា​លើក​ដំបូង​ដែល​ Song Hye Kyo នឹង​បង្ហាញ​មុខ​ជាសាធារណៈ​នៅក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

ដោយ​ឡែក​ កាល​ពីថ្មីៗ​នេះ​ Song Hye​ Kyo ក៏​ទើប​តែ​ត្រលប់​ទៅបង្ហោះរូប​ក្នុ​ងអាខោន​អ៊ីន​ស្ដា​ក្រាម​ជា​លើក​ដំបូង​ដូច​គ្នា​។ រង់​ចាំ​តាម​ដាន​ព័ត៌​មានបន្ត!

 

ប្រ​ភព៖  allkpop

(Number Of Views: 367 times)