តាម​សម្តី​របស់​មនុស្ស​ជា​ច្រើន​ឱ្យ​ដឹង​ថា G-Dragon មេក្រុម​នៃ​ក្រុម​ចម្រៀង​ប្រុស BIGBANG បាន​ផ្តល់​សុន្ទរកថា​សម្រាប់​បង្ការ​ការ​សម្លាប់​ខ្លួនដែល​​ជា​ផ្នែក​មួយ​នៃ​ការ​បំពេញ​កាតព្វ​កិច្ច​យោធា​របស់​គាត់​។ អ្នក​ប្រើអ៊ីនធឺណេត​ម្នាក់​បាន​បង្ហោះ​រូប​ភាព​នៃ​សារ​មួយ​​ដែល​នាង​បាន​ពីការ​សរសេរ​ឆ្លើយ​ឆ្លង​ជាមួយ​នឹង​បង​ប្រុស​​របស់​នាង​ដែល​កំពុង​បំពេញ​កាតព្វ​កិច្ចយោធា​ជាមួយ​នឹង​តារា​ចម្រៀង​ដ៏​ល្បីរូប​នេះ​​។

ក្នុង​សារ​នេះ​ បង​ប្រុសរបស់​​អ្នក​ប្រើ​អ៊ីន​ធឺណេតនេះ​​បាន​ប្រាប់​នាង​ថា G-Dragon ផ្តល់​សុន្ទរកថា​សម្រាប់​បង្ការ​ការ​សម្លាប់​ខ្លួន​ក្នុង​រយៈ​ពេល ២ សប្តាហ៍​ចាប់​ពីថ្ងៃទី៨ ខែតុលា​។​

G-Dragon បាន​ចាប់​ផ្តើម​ការ​បំពេញ​កាតព្វ​កិច្ច​យោធារយៈ​ពេល ២ ឆ្នាំ​​របស់​គាត់​​តាំង​ពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ក្នុង​នាម​ជា​ទាហាន​សកម្ម​។ គាត់​នឹ​ង​ចេញ​ពី​ការ​បំពេញ​កាតព្វ​យោធានេះ​នៅ​ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៩​៕

ប្រភព៖ allkpop

(Number Of Views: 463 times)