នៅ​ថ្ងៃទី១២ ខែតុលា Korea Institute of Corporate Reputation បាន​បង្ហាញ​នូវ​តារាង​ចំណាត់​ថ្នាក់​ក្រុម​ចម្រៀង​ប្រុស​ដែល​ល្បី​ជាង​គេ​សម្រាប់​ខែតុលា​ នេះ​ ដោយសម្អាង​លើ​ការ​វាយ​តម្លៃ​ទិន្នន័យ​ទាំង​ស្រុង​។​

បន្ទាប់​ពី​ធ្វើការ​វាយ​តម្លៃ​ទិន្នន័យ​របស់​ក្រុម​ចម្រៀង​ប្រុស​ប្រមាណ​ជា ១០០ ក្រុម​ចាប់​ពីថ្ងៃទី១០ ​ខែកញ្ញា រហូតដល់​ថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ ចំណាត់​ថ្នាក់​លេខ ១ បាន​ទៅ​ក្រុម  BTS ទៀត​ ដោយក្រុម​នេះ​ទទួល​បាន 13,209,186 ពិន្ទុ។​

ចំណាត់​ថ្នាក់​លេខ ២ បាន​ទៅ​ក្រុម EXO ដោយ​ក្រុម​នេះ​ទទួល​បាន 4,554,911 ពិន្ទុ​ តាម​ពី​ក្រោយ​ដោយ​ក្រុម Seventeen ដែល​ជាប់​ចំណាត់​ថ្នាក់​លេខ ២ ទទួល​បាន​ 3,279,626 ពិន្ទុ។ ចំណាត់​ថ្នាក់​លេខ ៤ រហូត​ដល់​លេខ ១០ ដូច​បន្ត​បន្ទាប់​៖​ SHINee, NCT, Super Junior, ASTRO, AB6IX, NU’EST និង​ HOTSHOT។ ប្រិយ​មិត្ត​អាច​មើលលទ្ធ​ផល​នៃ​​ការ​វាយ​តម្លៃ​របស់​វិទ្យា​ស្ថាន​នេះ​នៅ​ខាង​ក្រោម​ និង​ខាង​លើ​!

1. BTS

2. EXO

3. SEVENTEEN

4. SHINee

5. NCT

ប្រភព៖ allkpop

(Number Of Views: 2,460 times)