​បន្ទាប់​ពី​អ្នក​គាំទ្រ​នៅ​ Riyadh  និងអ្នក​មើល​តាម​ការ​ផ្សាយ​ផ្ទាល់​បាន​ទស្សនា​​ ទី​បំផុតការ​ប្រគំ​តន្ត្រី​របស់​ក្រុម BTS នៅ Saudi Arabia បាន​បញ្ចប់​ទៅ​ប្រកប​ដោយ​ជោគ​ជ័យ​។

ខណៈ​ការ​ប្រគំ​តន្រ្តី​ទាំង​មូល​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​សប្បាយ​រីក​រាយ​ខ្លាំង​ ការ​ច្រៀង​បទ “Euphoria” របស់​កំលោះសក់​វែង​ Jungkook បាន​ក្លាយ​ទៅ​ឱកា​ស​មួយ​ដ៏​អស្ចារ្យ​ក្នុង​ចំណោម​ឱកាស​ល្អៗ​ផ្សេង​ទៀត​សម្រាប់​អ្នក​គាំទ្រ​ទាំង​អស់​។

Jungkook ដែល​បាន​ទុក​សក់​ឱ្យ​វែង​តាំង​ពី​ដើម​ឆ្នាំ​នេះ បាន​ច្រៀង​រាំ​បទ​ “Euphoria” ដែល​គ្រប់គ្នា​​មិន​បាន​ស្តាប់​ពីមុន​…

..ដោយ​ទុក​សក់​វែងឋិត​ក្នុង​​​រូប​រាង​បែប​ថ្មី​ខុស​ពីមុន​​!

ហើយ​អ្នក​គាំទ្រ​ជា​ច្រើន​បាន​លង់នឹងសម្រស់​របស់​​ទេវបុត្រ​រូប​នេះ​….

…ក៏​ដូច​ជា​សម្លេង​ដ៏​រីក​រាយ​របស់​គាត់​ដែរ​!

អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ធ្វីតធឺ​បាន​ប្រើ ​ពាក្យ​គន្លឹះ​ដូច​ជា “Jungkook” និង​ “Euphoria” បង្ហោះ​​បង្ហាញ​ជាសាធាររណៈតាម​អនឡាញ​​ដោយ​វា​ទទួល​បានការ​ចាប់​អារម្មណ៍​នៅ​គ្រប់​ទី​កន្លែង​។

ម្តង​ទៀត​ហើយ​ អ្នក​គាំទ្រ​ជា​ច្រើន​សប្បាយ​ចិត្ត​ខ្លាំង​ដោយ​សារ​ Jungkook ៕

ប្រភព៖ koreaboo

(Number Of Views: 6,240 times)