ក្នុង​នាម​ជា​លោក​ប៉ាម្នាក់​ Sehun របស់​ EXO តែង​តែ​គិត​ដល់​កូន​ Vivi របស់​គេ​ជា​និច្ច​។ គេ​ចូល​ចិត្ត​បង្ហោះ​រូប​របស់​ Vivi  និង​មិន​សូម្បី​តែ​ភ្លេច​ប្រារព្ធ​ខួប​កំណើត​ឱ្យ​ Vivi ជា​រៀង​រាល់​ឆ្នាំ​។ ថ្មីៗ​នេះ Sehun បាន​ធ្វើ​ឱ្យ​ហ្វេន​ក្លឹបច្រ​ណែន​ Vivi ម្តង​ទៀត​ពេល​ឃើញ​គេ​ធ្វើ​រឿង​ដែល​មិន​នឹក​ស្មាន​ដល់​។

 

 

EXO ត្រូវ​បាន​គេ​ប្រទះ​​នៅព្រលាន​យន្ត​ហោះ ​ត្រៀម​ខ្លួ​ន​ហោះហើរ​ទៅជប៉ុន​ដើម្បី​ប្រារព្ធ​ដំណើរ​ប្រគំតន្ត្រី​របស់​ពួកគេ​ដែល​មាន​ឈ្មោះ​ថា EXplOration។ សមាជិក​ទាំងអស់​បង្ហាញ​ខ្លួន​យ៉ាង​សង្ហាញ​តាម​ស្ដាយ​ប្រចាំ​រៀងៗ​ខ្លួន​ ប៉ុន្តែ​អ្វី​ដែល​ទាក់​ទាញ​ចំណាប់​អារម្មណ៍​បំផុត​នោះគឺ ស្បែក​ជើង​របស់​ Sehun…

ស្បែក​ជើង​ដែល​មាន​រូប​របស់​ Vivi!

ប៉ុន្តែ​នេះ​មិន​មែន​ជា​លើកដំបូង​ទេដែល​ Sehun ធ្វើ​ឱ្យ​គ្រប់​គ្នាស្លុត​ចិត្ត​ ព្រោះ​សមាជិក​ក្រុម EXO រូប​នេះ​ធ្លាប់​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ភ្ញាក់​ផ្អើល​ម្ដង​រួច​មក​ហើយ​ជា​មួយ​ស្បែក​ជើង​ដែល​មាន​ឆ្លាក់​រូប​របស់​ Vivi!

 

បើ​អ្នក​ស្រលាញ់ ​ Sehun កុំ​ភ្លេច​ចែក​រំលែក​ក្ដី​ស្រលាញ់​ទាំង​អស់​នោះ​ឱ្យព្រះ​នាង​ព្រិល-​ស Vivi ផង!

 

 

 

ប្រ​ភព៖  koreaboo

(Number Of Views: 677 times)