តារា​សម្តែ​ង​ស្រី​ហ្វីលីពីន​  MayMay Entrata កំពុង​ឆក់​យក​បេះ​ដូច​របស់​ BLINKs ទូ​ទាំង​ពិភពលោក​ចំពោះ​ការ​ច្រៀង​រាំ Cover បទរបស់​ Jennie ក្រុម BLACKPINK។​ នៅ​ចុង​ខែ​កញ្ញា MayMay និង​តារា​សម្តែង​ប្រុស Edward Barber បាន​ធ្វើ​កម្មវិធី​ប្រគំ​តន្ត្រី​ធំ​ដំបូង​ឈ្មោះ M.E. and U. ជាមួយ​គ្នា​ ដោយពេល​នោះ​ពួក​គេ​​បានច្រៀង​រាំ​យ៉ាង​ក្លៀវ​ក្លា​ជា​បន្ត​បន្ទាប់​ ប៉ុន្តែ​មាន​ការ​ច្រៀង​រាំ​មួយ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ភ្លាម​ពី​អ្នក​គាំទ្រ​ទាំង​អស់​។​​

នៅ​ពេល​ដែល​បទ “Solo” ចាប់​ផ្តើម​ចាក់​អំឡុង​ពេល​ការ​ប្រគំ​តន្ត្រី​នេះ MayMay បាន​បោះ​ជំហាន​ឡើង​ឆាក​ ហើយចាប់​ផ្តើម​រាំ​តាម​ចម្រៀង​នេះ​ដោយ​ធ្វើ​ឱ្យ​មាន​ការ​ចាប់​អារម្មណ៍យ៉ាង​​ខ្លាំង​​!​

 

 

នៅ​ពេល MayMay បន្ត​រាំ​ នាង​បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ដក​ដង្ហើម​មិនដល់​គ្នា​ដោយ​មិន​ត្រឹម​តែ​ចាប់​អារម្មណ៍​នឹង​កាយ​វិការ​ពោរ​ពេញ​ដោយ​ទំនុក​ចិត្ត​របស់​នាង​ប៉ុណ្ណោះ​​…

 

 

…ប៉ុន្តែ​ក្បាច់​រាំ​ដ៏ល្អ​ឥត​ខ្ចោះ​របស់​នាង​ដែរ​!​

 

 

មិន​យូរ​ប៉ុន្មាន​បន្ទាប់​ពី​ការ​ប្រគំ​តន្ត្រី​នេះ BLINKs (អ្ន​​ក​គាំទ្រ​ទាំង​អស់​) បាន​បង្ហោះ​ចែក​រំលែក​ឃ្លីប​នោះ​ និង​បាន​ផ្ញើ​សារ​បង្ហាញ​ក្តី​ស្រឡាញ់​ចំពោះ MayMay ហើយ​ពួក​គេ​ក៏​បន្ត​បង្ហោះ​សារ​សម្តែង​ការ​ពេញ​ចិត្ត​ចំពោះនាង​ជា​បន្ត​បន្ទាប់​​តាំង​ពី​ពេល​នោះ​មក​។​​

ទន្ទឹម​នឹង​នេះ MayMay ក៏​ជា​អ្នក​គាំទ្រ​ Jennie ម្នាក់​ដែរ​។ គេ​បាន​ឃើញ​នាង​ទៅ​ចូល​រួម​កម្មវិធី​ប្រគំ​តន្ត្រី​របស់​ក្រុម BLACKPINK ប៉ុន្មានដង​ ហើយ​ថែម​ទាំង​បាន​រាំ​តាម​បទ​ចម្រៀង​ប៉ុន្មាន​បទ​របស់​ក្រុម​ BLACKPINK នៅ​លើ​ឆាក​តន្ត្រី​ទៀត​ផង​!

ដោយ​អ្នក​គាំទ្រ​ទាំង​អស់​នៅតែ​បង្ហាញ​ការ​ពេញ​ចិត្ត​ចំពោះ​ការ​ច្រៀង​រាំ cover បទ​របស់ Jennie ប្រិយ​មិត្ត​អាច​ចុច​មើល​ការ​រាំ cover របស់​នាង​តាម​រយៈ​វីដេអូ​ថត​ដោយ​អ្នក​គាំទ្រ​នៅ​ខាង​ក្រោម​៖

ប្រភព៖ koreaboo

(Number Of Views: 440 times)