TWICE ត្រូវ​បាន​ជ្រើស​រើស​ធ្វើជា​ម៉ូឌែល​តំណាង​ថ្មី​របស់​ “Dragon Xeneration: War of the New Century” ដែល​ជា​ប្រព័ន្ធហ្គេម​ក្នុងទូរសព្ទ​​ដៃ។ នៅថ្ងៃទី៨ ខែតុលា ក្រុម​ហ៊ុន​ Efun បាន​បញ្ចេញឃ្លីបឃោសនាថ្មី​ដែល​មាន​វត្ត​មានរបស់​ TWICE។ នៅក្នុង​ឃ្លីប សមាជិក​ទាំង​អស់​ផ្ដល់​ឱ្យ​អ្នក​ទស្សនា​ឃើញ​ពីអាវុធ​ចម្បាំង​ផ្សេងៗ និង​ប្រភេទសង្រ្គាម​ដែល​ស្ថិតក្នុង​ហ្គេម។

“DX: War of the New Century” គឺ​ជា​ប្រព័ន្ធ​ហ្គេម​តា​មអន​ឡាញ​ដែល​ផ្ដល់​ឱ្យ​អ្នក​លេង​អាចរីករាយ​ជា​មួយចម្បាំង​ ឬការប្រកួត​ជា​ច្រើន​ប្រ​ភេទ​ដោយ​​ជ្រើសរើស​តួអង្គ​ដែល​ពួកគេ​ពេញ​ចិត្ត​។ យោង​តាមសម្ដី​តំណាង​មក​ពី​ក្រុមហ៊ុនបង្កើត​ហ្គេម​នេះ​បានប្រាប់​ថា “ជា​មួ​យ​ការ​ផ្សព្វផ្សាយ​ដោយ​មាន​ TWICE ជា​តំណាង យើង​ចង់​ឱ្យ​ “DX: War of the Century” ក្លាយ​ជា​ពិភព​មួយ​ដែល​អ្នក​លេង​ទាំង​អស់​អាច​រីក​រាយ​ជាមួយ​គ្នា​ ដូច្នេះ​ហើយ​កុំ​ភ្លេច​រង់​ចាំ​មើ​លទាំងអស់​គ្នា​”។ ទស្សនា​ឃ្លីប​ខាង​ក្រោម!

ប្រ​ភព៖  soompi

(Number Of Views: 842 times)