ក្រុម​ចម្រៀង​ BTS ដែល​គេ​ស្គាល់​គ្រប់​ទី​កន្លែង​ ថ្មីៗ​នេះ​បាន​ប្រកាស​ប្រាប់​ពី​តន្ត្រី​ទេសចរណ៍  Speak Yourself Tour ​ជើង​ចុង​ក្រោយ​របស់​ពួក​គេ​។

ទំនិញ​ថ្មី​ផ្លូវការ​សម្រាប់​តន្ត្រី​ទេសចរណ៍​ជើង​ចុង​ក្រោយ​របស់​ពួក​គេ​នៅ​លើ​គេហ​ទំព័រ Weply បាន​ដាក់​លក់​ និង​លក់​ដាច់វត្ថុ​ ៣ ប្រភេទ​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ ដោយនោះ​ជា​​ វត្ថុ​ ៣ យ៉ាង​របស់ Kim Taehyung ឬ V ដែល​លក់​អស់​រលីង​មុន​គេ​​ទូទាំង​ពិភព​លោក​។

Image picket របស់ V, បន្តោង​កូនសោរ និង​ទង់​ជាតិ​តូច​របស់​គាត់​លក់​អស់​លឿន​ជាង​មួយ​ប៉ប្រិច​ភ្នែក​ទៅ​ទៀត​!

Taehyung លក់​អស់ Image Pickets ថ្មី​មុន​គេ​ជាង​អ្នក​ផ្សេង​ទៀត​នៅ​ក្នុង​ក្រុម​នេះ។​ ទង់​ជាតិ​តូច​របស់​គាត់​ក៏​លក់​អស់​រលីង​មុន​គេ​ដែរ​។​

គាត់​ក៏​លក់​អស់​បន្តោង​កូន​សោរ​យ៉ាង​ស្រស់​ស្អាត​របស់​គាត់​មុន​គេ​ដែរ​! នេះ​ប្រាកដ​ជា​​ដោយ​សារ​ប្រ​ជា​ប្រិយ​ភាព​របស់ Kim Taehyung ជាក់​ជា​មិន​ខាន​។

ឱ្យ​តែ​មាន​ឈ្មោះ​គាត់​ដាក់​ភ្ជាប់​ជាមួយ​អ្វី​ក៏ដោយ របស់​ទាំង​នោះ​លក់​អស់​គ្មាន​សល់​។​ ហាក់​ដូច​ជា​យីហោ BTS V ជិត​បង្ហាញ​មុខ​ហើយ​មើល​ទៅ​៕

ប្រភព៖ allkpop

(Number Of Views: 2,175 times)