អ្នក​ប្រើ​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​ ក៏ដូច​ជា​អ្នក​គាំទ្រ​ទាំង​អស់​កំពុង​លង់​នឹង​បុរស​សង្ហា​ជាង​គេ​ក្នុង​លោក​ Jin ក្រុ​ម​ BTS។ ចាប់​ពី​បបូរ​មាត់​រហូត​ដល់​ច្រមុះ​​ ដល់​ចិញ្ចើម​របស់​គាត់​ គ្រប់​គ្នា​ឯក​ភាព​ថា​ គ្រប់​ចំណុច​សង្ហា​របស់​គាត់​គួរ​ឱ្យ​ស្រឡាញ់​ណាស់​។ ប៉ុន្តែ​ឥឡូវ អ្នក​គាំទ្រ​ឃើញ​កន្លែង​មួយ​ទៀត​នៅ​លើ​ដង​ខ្លួន​របស់​គាត់​ដែល​មើល​ទៅ​ស្អាត​ឥត​ខ្ចោះ​។​

 

 

នោះ​គឺជា​ក្រចក​ដៃ​របស់​គាត់​។ ដោយ​គាត់​មាន​ម្រាម​ដៃ​វែង​យ៉ាង​ស្រស់​ស្អាត​ទើប​ធ្វើ​ឱ្យ​ក្រចក​ដៃ​របស់​គាត់​មើលទៅ​​ស្អាត​ និង​ស្មើ​ស្អាត​។

គេ​ថា​គាត់​កើត​មក​មាន​គ្រប់​ចំណុច​ស្អាត​ឥត​ទាស់​!​ អ្នក​គាំទ្រ​ខ្លះ​បាន​និយាយលេង​ថា ប្រហែល​ក្រចក​ជើង​របស់​គាត់​អត់​ស្អាត​ ប៉ុន្តែ​មនុស្ស​ម្នា​ហាក់​មិន​ជឿ​អីចឹង​ទេ​​។ ប្រាកដ​ណាស់ Jin កើត​មក​ស្អាត​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​!​

ពិភព​លោក​នេះ​អយុតិ្តធម៌ណាស់​ ម៉េច​ពួកយើង​មើល​ទៅដូច​ដំឡូង​ ខណៈ​ Jin មាន​ក្រចក​ដៃ​ស្អាត​ (និង​ចំណុច​ផ្សេង​ទៀត​លើ​ដង​ខ្លួន​គាត់​) ?

 

 

ប្រភព៖ koreaboo

(Number Of Views: 5,591 times)