ចម្រៀង​ទោល​របស់​ J-Hope សមាជិក​ក្រុម BTS ទទួល​បាន​ជោគ​ជ័យខ្លាំង​មិន​គួរ​ឱ្យ​ជឿ។ ​បទ “Chicken Noodle Soup” ដែលជា​បទ​​ទោល​របស់​ J-Hope ចម្រៀង​រួមជា​មួយ​ Becky G បាន​បញ្ចេញ​កាល​ពី​ថ្ងៃទី២៧ ខែកញ្ញា ហើយ​ក្រោយ​ពេល​ចម្រៀង​បញ្ចេញ​ក្នុ​ងទីផ្សារ​តន្ត្រី​មិន​បាន​យូរ​ប៉ុន្មាន “Chicken Noodle Soup” បានជាប់ចំណាត់​ថ្នាក់​កំពូល​ក្នុ​ងតារាង​ iTunes ជុំ​វិញ​ពិភព​លោក​។ លើ​ស​ពី​នេះ​ទៅទៀត​ J-Hope បាន​ក្លាយ​ទៅជា​តារាចម្រៀង​កូរ៉េ​ទី២ ដែល​មាន​ឱកាស​បាន​ជាប់​ក្នុង​ចំណោម​កំពូល​តារា​ចម្រៀង​ទាំង ១០០ ក្នុង​តារាង​ចំណាត់​ថ្នាក់​ចម្រៀង​ទោល​ផ្លូវ​ការ​របស់​​ចក្រភពអង់​គ្លេស​។

ដោ​យ​ឡែក​នៅ​ថ្ងៃទី៧ ខែតុលា បទ “Chicken Noodle Soup” របស់​ J-Hope និង Becky G បាន​បង្ហាញ​មុខជា​លើក​ដំបូង​លើតារាង​ “Hot 100″របស់​ Billboard ​ដោយ​ឈរនៅលេខ​រៀង​ទី ៨១។ នេះ​មាន​ន័យថា​ J-Hope គឺ​ជា​តារាចម្រៀង​ទោល​ទី៣ របស់​កូរ៉េ​ដែល​មាន​មុខ​លើ​តារាង “Hot 100” ក្រៅពី PSY និង CL។

ម្យ៉ាង​វិញ​ទៀត​ យោង​ទិន្នន័យ​របស់​ Nielsen Music បានប្រាប់​ឱ្យ​ដឹង​ថា បទ “Chicken Noodle Soup” រក​បាន​​ចំនួន​អ្នក​មើល​តាម​អន​ឡាញ​រហូតទៅ​ដល់​ ៩.៧ លាន​នាក់​ ក្នុ​ងចក្រភព​អង់​គ្លេស។ អប​អរសារទរ​ J-Hope!

ប្រ​ភព៖  soompi

(Number Of Views: 1,693 times)