ក្រុម​ហ៊ុន​លក់​ទំនិញ​តាម​អន​ឡាញ​នៅ​ឥណ្ឌូណេស៊ីន​ឈ្មោះ Tokopedia បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ក្រុម​ BTS ទាំំង​អស់​ភ្ញាក់​ផ្អើល​បន្ទាប់​ពី​បង្ហោះ​រូប​មួយ​ក្នុង​បណ្តាញ​សង្គម​អ៊ីន​ស្តា​ក្រាម​កាល​ពី​ថ្ងៃទី៥ ខែតុលា។ រូប​ដែល​បាន​បង្ហោះ​នោះ​មាន​រូប​ថត​របស់​ក្រុម​ BTS ១ សន្លឹក​ដែល​មាន​ទាំង​សម្លេង​ដែល​ស្រដៀង​នឹង​សម្លេងរបស់​ RM ដែលជា​​ប្រធាន​ក្រុម​នៃ​ក្រុម​ចម្រៀងនេះ​។​​

“សួស្តី​ឥណ្ឌូណេស៊ី សុខ​សប្បាយ​ទេ?” ជា​ការ​បកប្រែ​សម្លេង​នោះ​។​

Tokopedia  មិន​ទាន់​បាន​ប្រាប់​ពី​ម្ចាស់​សម្លេង​នេះ​នៅ​ឡើយ​។ ផ្ទុយ​ទៅ​វិញ ពួក​គេបាន​​ស្នើ​សុំ​ឱ្យ​អ្នក​គាំទ្រ​ទាំង​អស់​ទាយ​ម្ចាស់​សម្លេង​នោះ​។

Tokopedia ក៏​បាន​សន្យា​ថា​នឹង​ឱ្យ​រង្វាន់​ដល់​បុគ្គល​ ៣ នាក់​ដំបូង​ដែល​ទាយ​ឈ្មោះ​ម្ចាស់​សម្លេង​នេះ​ត្រូវ​។

ម្ចាស់​ជ័យ​លាភី​ក្នុង​ព្រឹត្តិការណ៍​នេះ​នឹង​ប្រកាស​ដោយ Tokopedia Play នៅ​ថ្ងៃចន្ទ ទី៧ ខែតុលា ម៉ោង ៧ ល្ងាច​ម៉ោង​ក្នុង​ស្រុក​។

Tokopedia ក៏​បាន​ក្រើន​រំលឹក​អ្នក​គាំទ្រ​ទាំង​អស់​ថា ការ​ទាយ​ដំបូង​របស់​អ្នក​ទាយ​ប៉ុណ្ណោះ​ដែល​នឹងត្រូវ​​ធ្វើ​ការ​វិភាគ​។

មតិ​ជា​ច្រើន​ហាក់​ចង់​ប្រាប់​ថា​នោះ​ជា​សម្លេង​របស់ RM។

កន្លង​ទៅ ការ​បង្ហោះ​រូប​ក្នុ​ងធីត​ធឺ​មួ​យ​ពី BTS ដែល​បាន​ក្លាយ​ជា​អ្នក​តំណាង​យីហោ​នេះ​ក៏​ល្បី​ល្បាញ​ដោយ​ទទួល​បានការ​ចាប់​អារម្មណ៍ខ្លាំង​ពី​សំណាក់​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ឥណ្ឌូលណេស៊ី​ដែរ​។ តើប្រិយ​មិត្ត​រំភើប​ចំពោះ​ការ​ចាប់​ដៃ​គូ​សហការ​ថ្មី​នេះ​ជាមួយ​ក្រុម BTS ដែរ​ទេ​​?

ប្រភព៖ koreaboo

(Number Of Views: 556 times)