នៅ​ថ្ងៃ​ទី៥ ខែតុលា​ តារា​សម្តែង​ស្រី Song Hye Kyo បានបង្ហោះ​រូប​ថត​ចូល​ក្នុ​ងអ៊ីនស្ដាក្រាម​ដោយ​មាន Tag ឈ្មោះយីហោ Suecomma Bonnie និង​ឈ្មោះជាង​ថត​រូប​ Mok Jung Wook។ នៅក្នុង​រូប​ថត Song Hye Kyo ស្លៀកពាក់​ឈុ​ត​សាមញ្ញ​ ប៉ុន្តែ​មើល​ទៅស្រស់​ស្អាត​ និង​ស័ក្តិសមជា​មួយ​ដង​ខ្លួន។ នេះ​ចាត់​ទុក​ថា​ជា​ការ​បង្ហោះ​លើក​ដំបូងតាំងពី​មាន​ព័ត៌​មាន​លែង​លះ​ជា​មួយ Song Joong Ki ដែល​ជា​អតីត​ស្វាមី។ Song Joong Ki បាន​សម្រេចចិត្ត​ស្មើលិខិត​សុំ​លែងលះ​ Song Hye Kyo កាល​ពីចុង​ខែមិថុនា ហើយ​ពួក​គេ​ក៏​បញ្ចប់​សុំ​នំរឿង​លែង​លះដោយ​ស្រប​ច្បាប់ទៅ​ខែកក្កដា​។ ចាប់​តាំង​លែង​លះ​គ្នា ទាំង​ Song Hye Kyo ទាំង​ Song Joong Ki មាន​ការ​មមាញឹក​ជា​មួយ​ការងារ​រៀងៗ​ខ្លួន​ ហើយ​ Song Hye Kyo បាន​ផ្អាកសកម្មភាព​ក្នុង​អ៊ីន​ស្ដាក្រាមតាំង​ពី​ពេល​នោះមក។

View this post on Instagram

@mokjungwook @suecommabonnie

A post shared by Hyekyo Song (@kyo1122) on

យ៉ាង​ណា​មិញ មាន​ព័ត៌​មានចេញ​ផ្សាយ​ថា​ ក្រោ​យពេល​ Song Hye Kyo បង្ហាញ​ខ្លួន​ក្នុ​ងកម្មវិធីម៉ូត New York Fashion Week កាល​ពី​ខែកញ្ញា នាង​ក៏​សម្រេចចិត្តបន្ត​ស្នាក់​នៅញូវយ៉កចាប់​តាំង​ពី​ពេល​នោះ​មក ដោយ​មូល​ហេតុ​មិន​ត្រូវ​បាន​បក​ស្រាយ​ច្បាស់​លាស់​ទេថា នាងចង់​បន្ត​ការ​សិក្សា​ ឬក៏​ព្រោះបញ្ហា​ផ្ទាល់​ខ្លួន​៕

 

ប្រ​ភព៖  soompi

(Number Of Views: 605 times)