Krystal សមាជិក​ក្នុងក្រុម​ចម្រៀង​ f(x) បាន​បញ្ជាក់ប្រាប់​ថា​ នឹង​បង្ហាញ​ខ្លួន​សម្តែង​ក្នុង​ភាព​យន្ត​បែប​ស្នេហា​ថ្មី​មួយ​មាន​ចំណង​ជើងថា “Sweet And Sour” (ចំណង​ជើង​ដើម​) ។ ផលិតកម្ម SM Entertainment បាន​ប្រកាស​ប្រាប់​ថា នាង​ព្រម​សម្តែង​ក្នុង​ភាព​យន្ត​នោះ​ហើយ​!

“ជា​ការ​ពិត​ Jung Soo Jung នឹង​សម្តែង​ក្នុង​ភាពយន្ត​ ‘Sweet And Sour’”

សម្តី​របស់​ផលិតកម្ម SM Entertainment

 

“Sweet And Sour” ជា​ភាព​យន្ត​ដឹក​នាំ​រឿង​ដោយ​ Lee Gye Byuk  ដែល​ក៏បាន​ដឹកនាំ​រឿង​ “Lucky”, “Cheer Up, Mr. Lee” និង​ភាព​យន្ត​ផ្សេង​ទៀត​។ សាច់​រឿង​នេះ​និយាយ​ពី​គូស្នេហ៍​មួយ​គូ​ដែល​លង់​ស្រឡាញ់​គ្នា​ ប៉ុន្តែ​ក៏​ចាប់​ផ្តើម​ណាយ​ចិត្ត​នឹង​គ្នា​វិញ​បន្ទាប់​ពី​ចាប់​ផ្តើម​អាជីព​រៀង​ៗ​ខ្លួន​របស់​ពួក​គេ​។​

នេះ​គឺជា​ភាព​យន្ត​ឯករាជ្យ​ដំបូង​របស់ Krystal ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង​។ ថ្មីៗ​នេះ នាង​បាន​ថត​ភាព​យន្ត​ដែល​មាន​ចំណង​ជើង​ថា “Shouting For Your Father”។ នាង​ក៏​សម្តែង​ក្នុង​ភាពយន្ត​ចិន​មួយ​មាន​ចំណង​ជើង​ថា “Unexpected Love” ជាមួយ​នឹង​ Lay សមាជិក​ក្នុង​ក្រុម EXO ៕

ប្រភព៖ koreaboo

(Number Of Views: 147 times)