Chen ក្រុម EXO ប្រាប់​ថា​ គេចង់​ចេញ​ចម្រៀង​រួម​ជា​មួយ​ IU។ កាល​ពី​ថ្ងៃ​ទី៤ ខែតុលា Chen បានបង្ហាញ​ខ្លួន​ក្នុង​កម្ម​វិធីវិទ្យុដែល​មាន​ឈ្មោះថា “Choi Hwa Jung’s Power Time”។ អំឡុង​ពេល​ជជែក​កម្សាន្ត​ មាន​អ្នក​ស្ដាប់​ម្នាក់​ចុចផ្ញើសារទៅក្នុង​កម្មវិធីថា “ខ្ញុំ​គិត​ថា សំឡេង​របស់ Chen ពិរោះ​ ហើយ​ស៊ីគ្នា​ជាមួយ​សំឡេង​របស់​​ IU ណាស់! គួរ​ចេញ​ចម្រៀង​ជា​មួយ​គ្នា​ទៅ​”។ Chen រីក​រាយ​ពេល​អាន​សារទាំង​នោះ ហើ​យ​ប្រាប់​ថា “នេះ​ជា​អ្វី​ដែល​ខ្ញុំ​ចង់​ឱ្យ​ក្លាយជា​ការពិត“។

ក្នុង​នាម​ជា​អ្នក​ចម្រៀងរួម​អាជីព​​ Chen បន្ត​សរសើរ​ IU ដោយ​និយាយ​ថា “ខ្ញុំ​តែង​ស្ដាប់​បទ​របស់​ IU ហើយ​ច្រៀង​តាម​អំឡុង​ពេលផលិ​ត​អាល់​ប៊ុម​ទោល​របស់​ខ្ញុំ​“។ ដោយឡែកកាល​ពី​ដើម​ឆ្នាំ សមាជិក​របស់​ក្រុម EXO រូប​នេះ​ធ្លាប់​ច្រៀង​ Cover បទ “Through the Night” របស់ IU ហើយ​បង្ហោះក្នុង​អាខោន​ YouTube។ ទន្ទឹម​នឹង​នេះ​ Chen ទើប​តែ​បញ្ចេញ​បទ​ទោល​ដែល​មាន​ចំណង​ជើង​ថា “Shall We?” កាលពី​ថ្ងៃ​ទី១ ខែតុលា ហើយ​ពេល​នេះ​គេ​កំពុង​ស្ថិត​ក្នុង​រយៈ​ពេល​ផ្សព្វ​ផ្សាយ​ចម្រៀង​របស់​គេ​៕

 

ប្រ​ភព៖  soompi

(Number Of Views: 428 times)