កំលោះ​​មាន​មុខ​ដូច ​Jungkook នេះ​អាច​ធ្វើ​ឱ្យ​គាំទ្រ​ទាំង​អស់​មើល​​រូប​គាត់​​មិន​ដាក់​ភ្នែក​។

​Jungkook  សមាជិក​ក្នុង​ក្រុម BTS ជា​បុគ្គល​តែ​មួយ​ក្នុង​លោក​ ​ប៉ុន្តែ​ជា​ញឹក​ញយ​ ​មហា​ជន​​ច្រឡំអ្នក​ផ្សេង​ដែល​មាន​មុខ​មាត់​ដូច​គាត់​ថា​ជា​គាត់​​។​ បុរស​ម្នាក់​ក្នុង​ចំណោម​ម្នាក់​ទៀត​ដែល​មាន​មុខ​ដូច Jungkook​ ​​មាន​អាយុ ២០ ឆ្នាំ​ ប្រើ​ប្រាស់​អ៊ីនស្តាក្រាម​ឈ្មោះ eriiik.0k. ដែល​បច្ចុប្បន្ន​មាន​អ្នក follow ក្នុង​អ៊ីន​ស្តា​ក្រាម​ជាង​ 107,500  នាក់​។​

ចាប់​ពី​ការ​ផាត់​មុខ​របស់​គាត់​….

…រហូត​ដល់​ស្តាយ​របស់​គាត់​…

…និង​ជំហរ​ឈរ​ថត​របស់​គាត់គឺ​ពិតជា​​ដូច​គ្នា​ ដោយ​សូម្បី​តែ​អ្នក​គាំទ្រ​ងប់​ងល់​មួយ​ចំនួន​ក៏​បិទ​ភ្នែក​របស់​ពួក​គេ​ម្ខាង​ពិនិត្យ​មើលរូប​នៅ​លើ​អេក្រង់​របស់​ពួក​គេ​​ដែរ​។​

ដូច្នេះ​ អ្នក​អាច​ស្រមើ​ស្រមៃ​មើល​តើ​មាន​រឿង​អ្វី​កើត​ឡើង​នៅ​ពេល​ដែល​គាត់​បាន​បង្ហោះ​រូប​ភាព​អត់​មាន​ពាក់​អាវ​ទាំង​នេះ​។​

គាត់​ស្ទើរ​តែ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​​ទាំង​អស់​គាំង​បេះ​ដូង​ទៅ​ហើយ​៕

ប្រភព៖ koreaboo

(Number Of Views: 3,823 times)