ជា​មួយ​ដំណឹង​ចេញ​អាល់​ប៊ុមដំបូង​នៅ​ក្នុ​ងសប្ដាហ៍​នេះ​ SuperM ដែល​ជា​កំពូលក្រុម​​ចម្រៀង​ថ្មីរបស់​ផលិ​តកម្ម SM Entertainment បាន​ប្រ​កាស​ព័ត៌​មាន​ទាក់​ទង​នឹង​ដំណើរប្រ​គំតន្ត្រី​ទេសចរណ៍​នៅអាមេរិក​ខាងជើង​។ SuperM នឹង​ចាប់​ផ្ដើម​ដំណើរប្រគំតន្ត្រី​ទេសចរណ៍​ដែល​មាន​ឈ្មោះថា “We Are The Future: Live” នៅ​ថ្ងៃទី១១ តុលា ក្នុង​រោង​មហោស្រព Dickies Arena នៃរដ្ឋតិចសាស់​ហើយ​ដំណើរ​ប្រ​គំតន្ត្រី​ជុំ​ដំបូង​របស់​ពួកគេ​នឹងបន្ត​ឈប់​នៅ Madison Square Garden ទីក្រុង​ញ៉ូ​យ៉​ក នៅ​ថ្ងៃទី១៩ ខែវិច្ឆិកា​។

សំបុត្រ​ចូល​រួម​ទស្សនា​នឹង​ដាក់​លក់​ចាប់​ពី​ថ្ងៃទី៥ ខែតុលា ហើយ​សំបុត្រ​ដែល​ជាវតាម​អនឡាញ​នឹង​ត្រូវ​ផ្ដល់​ជូន​ជា​មួយ​ CD នៃអាល់​ប៊ុម​ដំបូង​របស់​ SuperM ដែល​គ្រោង​បញ្ចេញនៅ​ថ្ងៃទី៤ ខែតុលា៕

ប្រភព៖  soompi

(Number Of Views: 403 times)