​Summer Package 2018 ដែល​ក្រុមចម្រៀង​កូរ៉េ BTS ចេញ​រាល់​ឆ្នាំ​នាំ​ឱ្យ​គ្រប់​គ្នា​រីក​រាយ​ និង​ចង់​ឃើញ​ ពី​ព្រោះ​វា​បង្ហាញ​នូវ​សមាជិក​ទាំង ៧ រូប​នៃ​ក្រុម​នេះ​សម្រាក​ និង​មាន​ពេល​សម្រាប់​ខ្លួន​ឯង​។

យើង​ទាំង​អស់​គ្នា​ដឹង​ថា​សម្លៀក​បំពាក់​អ្វី​ក៏ដោយ​ដែល​កំលោះ​ទាំង​នេះ​ស្លៀក​ពាក់​នៅ​ថ្ងៃ​សម្រាក​មើល​ទៅ​ទាន់​ម៉ូត​សម័យ​ ហើយ​ប្រាកដ​ណាស់ អាវ​ H&M ដែលអធិរាជ​ម៉ូត​​ Kim Taehyung ពាក់​ លក់​ដាច់​គ្មាន​សល់​ក្នុង​រយៈ​ពេល​ដ៏ខ្លី​បំផុត​។

អ្នក​គាំទ្រ​ជា​ច្រើន​ពិត​ជា​ចង់​ស្លៀក​សម្លៀក​បំពាក់​ដូច​តារា​ក្នុង​ដួង​ចិត្ត​របស់​ពួក​​គេ​ណាស់​! ក្នុង​រូប​បង្ហោះ​តាម​រយៈ​គណនី​ធ្វីត​ធឺ V ក្រុម BTS បាន​ពាក់​អាវ​ធំ​ពណ៌​ខ្មៅ​ ហើយ​នេះ​ក៏មិនមែន​ជា​រឿង​គួរ​ភ្ញាក់​ផ្អើល​ដែរ អាវ​នេះ​គ្រប់​ទំហំ​ទាំង​អស់​លើក​លែង​តែទំហំ​តូច​ជាង​គេ​ លក់​ដាច់​អស់​ទាំង​អស់​ទៀត​។

 

គេ​បាន​ឃើញ Taehyung ពាក់​អាវ​កាក់ម្យ៉ាង​​ពណ៌ខ្មៅ​ពេល​នៅ​ព្រលាន​យន្ត​ហោះ​កន្លង​ទៅ​មិន​យូរ​ប៉ុន្មាន​ ខណៈ​ពេល​ក្រុម​នេះ​ត្រឡប់​មក​ពី​ថត​ Bon Voyage ហើយ​វា​ក៏លក់​ដាច់​អស់​ដែរ​។

ហាក់​ដូច​ជា​អ្វីក៏​ដោយ​ដែល V ក្រុម BTS ពាក់​ផ្សព្វ​ផ្សាយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណ​ជន​ ហើយ​ពួក​គេ​ចង់​ឃើញ​អ្វីដែល​ថ្មី​ៗ​ពី​កំលោះ​រូប​នេះ​កាន់​ច្រើន​ដូច​សព្វ​ដង​៕

ប្រភព៖ allkpop

(Number Of Views: 5,340 times)