Park Bom បាន​ច្រៀង cover បទ “Hann” ដែល​ជា​បទ​របស់​ក្រុម (G)I-dles អំឡុង​ពេល​វគ្គ​ ៣ ជុំ​ទី២​ នៃ​កម្មវិធី​ Queendom ។ ការ​ច្រៀង​របស់​នាង​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ភ្លាម​ដោយ​បាន​ជាប់​ក្នុង​តារាង​ចម្រៀង​ល្បី​របស់​កូរ៉េ​មួយ​ចំនួន​ក្នុង​រយៈតែ​​ប៉ុន្មាន​នាទី​ ដោយ​រំកិល​ឡើង​ទៅ​ដល់​លេខ ១ នៅ​លើ MelOn Trends ប៉ុន្តែ​ក៏ល្បី​ក្នុង​ YouTube’s Trends  តាំង​ពី​វា​ត្រូវ​បាន​បញ្ចេញ​ក្នុង​យូធូប​ក្នុង​ប្រទេស​មួយ​ចំនួន​ដូ​ច​ជា​ហ្វីលីពីន​ ជាដើម​។​

មួយ​ថ្ងៃ​ក្រោយ​មក នៅ​ថ្ងៃទី១៣ ខែកញ្ញា ទូរទស្សន៍ MNET បាន​ដាក់​បទ​ “Hann ដែល​នាង​ច្រៀង​ cover នេះ​អាច​ជាវ​បាន​​ក្នុង​ iTunes/Apple Music រួម​ជាមួយ​ចម្រៀង​របស់​ក្រុម​  Mamamoo និង​ AOA ដែរ​។ បទ​នេះ​បច្ចុប្បន្ន​កំពុង​កើន​ប្រជា​ប្រិយ​ភាព​ក្នុង​ប្រទេស​មួយចំនួន​ និង​ជាប់​លេខ​ ១ ក្នុង​ ២ ប្រទេស​ ព្រម​ទាំង​ជាប់​លេខ ៥ ក្នុង​ ៣ ប្រទេស​ផ្សេង​ទៀត​ និង​ជាប់​លេខ ២០ ក្នុង​ប្រទេស​ ៣ ផ្សេង​ទៀត​។ បទ​នេះ​ក៏​បាន​មាន​វត្ត​មាន​ក្នុង​កំពូល​ចម្រៀង​ទាំង​ ៤០ នៅ​លើ​ iTunes ក្នុង​ប្រទេស Poland, Thailand, Belgium, Italy និង​ប្រេស៊ីល។​

ការ​សម្រេច​បាន​ជោគ​ជ័យ​យ៉ាង​ងាយ​នេះ​អាច​ស​ញ្ជាក់​​ថា​ អ្នក​គាំទ្រ​នៅ​អន្ត​រជាតិ​ទាំង​អស់​របស់ Park Bom បាន​ជួយ​ជម្រោម​ជ្រែង​នាង​វិញ​យូរហើយ​ ព្រោះ​សកម្ម​ភាព​របស់​នាង​ទទួល​បាន​លទ្ធ​ផល​ល្អ​ជាប់​រហូត​ចាប់​តាំង​ពី​នាង​វិល​វិញ​ក្នុង​សិល្បៈ​តាំង​ពី​ខែមីនា ឆ្នាំ២០១៩ មក​ម្ល៉េះ​ រួម​ទាំង​ជោគ​ជ័យ​របស់​បទ​ “Re:Blue Rose” និង​ “Spring” ទាំង​ក្នុង iTunes Top 10 Worldwide Albums និង​ Songs៕

ប្រភព៖ allkpop

(Number Of Views: 766 times)