Baekhyun បង្ហើបប្រាប់​អ្នក​គាំទ្រ​​ពី​តម្រុយ​នៃ​ការ​ចេញ​អាល់​ប៊ុម​វិល​វិញ​​របស់​ក្រុម EXO ​! ក្នុង​កម្មវិធី​បន្ត​ផ្ទាល់​ Baekhyun បាន​ប្រាប់​តម្រុយ​ខ្លះ​ដល់​អ្នក​គាំទ្រ​ជា​ច្រើន​ដែល​រង់​ចាំ​ការ​វិល​វិញ​របស់​ក្រុម EXO។ គាត់​បាន​ប្រាប់​ថា​ក្រុម​នេះ​នឹង​ចាប់​ផ្តើម​ថត​អាល់​ប៊ុម​ថ្មី​នៅ​សប្តាហ៍​ក្រោយ​ ហើយ​គាត់​រំពឹង​ថា​អាល់​ប៊ុម​នេះ​នឹង​ចេញ​នៅរដូវ​រងា​ ដោយ​តម្រុយ​នេះ​ហាក់​ចង់​ប្រាប់​ថា​ អាល់​ប៊ុម​នេះ​ផ្តោត​លើ​រដូវ​រងា ឬគ្រីស្មាស (បុណ្យ​ណូអែល​) ​។​

ក្នុង​ព័ត៌មាន​មួយ​ទៀត​ដែល​ស្រដៀង​នឹង​ព័ត៌មាន​នេះ​ Baekhyun និង​ Kai ក្រុម  EXO និង​ Taemin ក្រុម SHINee និង​ Taeyong ក្រុម NCT, Mark, Ten និង​ Lucas នឹង​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​ក្រុម SuperM ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​!

ប្រភព៖ allkpop

(Number Of Views: 365 times)