មាន​សេចក្តី​រាយការណ៍​ជា​ច្រើន​ថា ក្រុម BTS កំពុង​ពិចារណា​ចង់​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ជាមួយ​គ្នា​។ ថ្មីៗ​នេះ សេចក្តីរាយការណ៍​មួយ​ចំនួន​ដែល​បាន​ចេញ​ផ្សាយ​បាន​និយាយ​ថា ដើម្បី​បង្ការ​កង្វះ​សកម្ម​ភាព​ក្នុង​ក្រុម ពួក​គេ​ប្រហែល​ជា​នឹង​ចូល​បំពេញ​កាតព្វ​កិច្ចយោធា​ជាមួយ​គ្នា​។ លើស​ពី​នេះ បើ​ទោះ​ជា​ក្រុម BTS ដាក់​ពាក្យ​សុំ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ជា​ក្រុម​ ឬ​អត់​ គឺ​អាស្រ័យ​លើ​ការ​ចូល​រួម​សម្រេច​របស់​រដ្ឋា​ភិបាល​ទេ​។​

សមាជិក​រៀម​ច្បង​ក្នង​ក្រុម BTS កំលោះ Jin (កើត​ក្នុង​ឆ្នាំ១៩៩២​) ត្រូវ​បាន​គេ​រំពឹ​ង​ថា​នឹង​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​នៅ​ឆ្នាំ​ក្រោយ​។ បន្ទាប់​មក គេ​រំពឹង​ថា​ សមាជិក​ដទៃ​​ទៀតនឹង​ចូល​បំពេញ​កាតព្វ​កិច្ច​យោធានេះ​ដែរ​ជា​បន្ត​បន្ទាប់ដូច​ជា​​ ​​Suga, RM, J-Hope, Jimin, V និង ​Jungkook។

បើ​សិន​ពួក​គេ​ចូល​បំពេញ​កាតព្វ​យោធា​តាម​អាយុ​របស់​ពួក​គេ​ ដូច​ក្រុម​ចម្រៀង​ផ្សេង​ទៀត​ នឹង​មាន​រយៈ​ពេល ៤ ទៅ​ ៥ ឆ្នាំ និងដល់​​ ១០ ឆ្នាំ​​ ដោយ​គ្មាន​សកម្ម​ភាព​របស់​ក្រុម​ទាំ​ង​មូល​។ មួយ​វិញ​ទៀត ក្រុម BTS បាន​ផ្តោត​លើ​សកម្ម​ភាព​ក្នុង​ក្រុម​របស់​ពួក​គេ​​តាំង​ពី​ពួក​គេ​បាន​បង្ហាញ​ខ្លួន​ដំបូង​ក្នុង​សិល្បៈ​មក​ម្ល៉េះ​។

ដូច្នេះ មាន​សេចក្តី​រាយការណ៍​មួយ​ចំនួន​បាន​លើក​ឡើង​ថា ក្រុម BTS គិត​ចង់​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​ជាមួយ​គ្នា​ដើម្បី​បង្ការ​ភាព​អសកម្ម​នៃ​សកម្ម​ភាព​ក្នុង​ក្រុម​របស់​ពួក​គេ​។ រដ្ឋា​ភិបាល​កូរ៉េ​មាន​ច្បាប់​មួយ​ដោយ​អនុញ្ញាត​​ឱ្យ​ អ្នក​ទទួល​បាន​ជ័យ​លាភី​ទាំង​អស់​ពី​កម្មវិធី Fine Arts International Competitions អាច​លើក​លេង​ពី​ការ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធា​។

ដោយ​សារ​ក្រុម BTS ជា​ក្រុម​ចម្រៀង​សាធារណៈ​ ប្រហែល​ជា​ពួកគេ​នឹង​លើក​លេង​ពី​ការ​បំពេញ​នាទី​របស់​ខ្លួន​។ មនុស្ស​ជា​ច្រើន​នៅ​តែ​ទទូច​ថា ក្រុម BTS បាន​ចែក​រំលែក​វប្បធម៌​កូរ៉េ​នៅ​ក្រៅ​ប្រទេស​តាម​រយៈ​ចម្រៀង​របស់​ពួក​គេ​។ ឥឡូវ​ គេ​បាន​ទាយ​ទុកថា​ រដ្ឋា​ភិបាល​នេះ​មាន​គម្រោង​ចង់​បង្កើន​ប្រព័ន្ធ​របស់​ខ្លួន​ដើម្បី​ជួយ​សម្រួល​​មនុស្ស​ដែលមាន​អាជីព​ផ្សេង​ៗ​។ រដ្ឋា​ភិបាល​កូរ៉េ​នឹង​ប្រកាស​ពី​សំណើ​កែ​សម្រួល​ការ​ចូល​បំពេញ​កាតព្វ​កិច្ច​យោធាក្នុង​ខែ​នេះ​៕

ប្រភព៖ koreaboo

(Number Of Views: 953 times)