Tannie កូន​ឆ្កែ​ដ៏​ជា​ទីស្រឡាញ់​របស់ V សមាជិក​ក្នុង​ក្រុម​ចម្រៀង​ BTS កំពុង​ធ្វើ​ព្យុះ​ភ្លៀង​លើ​បណ្តាញ​សង្គម​អន​ឡាញ​ទៀត​ហើយ​!​ នៅ​ថ្ងៃទី១៣ ខែកញ្ញា កំលោះ V បាន​បង្ហោះ​សារ​មួយ​នៅ​គណនី​ធ្វីត​ធឺ​ផ្លូវការ​របស់​ក្រុម BTS ដោយ​ជូនពរ​អ្នក​គាំ​ទ្រ​ទាំង​អស់​ថា រីក​រាយ​ថ្ងៃ​បុណ្យ Chuseok។

សារ​បង្ហោះ​ក្នុង​ធ្វីត​ធឺ​នេះ​មាន​ភ្ជាប់​រូបភាព​មួយ​សន្លឹក​របស់​កូន​ឆ្កែ​របស់​គាត់​ឈ្មោះ Tannie ។ ក្រុម​អ្នកគាំទ្រ​បាន​បង្ហោះ​ចែក​រំលែក​ពាក្យ  “Tannie” និង​ “Taehyung” ឡើង​ល្បី​ក្នុង​ប្រទេស​ផ្សេង​ៗ ដោយ​វា​មាន​ប្រជា​ប្រិយ​ភាព​ជាង​​តារា​ចម្រៀង​ជាង​ច្រើន​ ព្រោះ​ឈ្មោះ​របស់​ពួក​គេ​មិន​ត្រូវ​បាន​គេ​បង្ហោះ​ចែក​រំលែកច្រើន​​ពេញ​ទឹក​ពេញ​ដី​ដូច្នេះ​ទេ​។ អ្នក​គាំទ្រ​​ជា​ច្រើន​សរសើរ​ថា Tannie ស្អាត​គួរ​ឱ្យ​ស្រឡាញ់​ណាស់​។

អ្នក​ដទៃ​ទៀត​បង្ហាញ​ការ​អរគុណ​ជា​ពិសេស​ដល់​ប៉ាៗ V របស់ Tannie។ សត្វ​ចិញ្ចឹម​របស់​តារា​ចម្រៀងណា​​ដែល​ប្រិយ​មិត្ត​ចូល​ចិត្ត​បំផុត​?

ប្រភព៖ koreaboo

(Number Of Views: 1,363 times)