ក្រុម​ BLACKPINK ជា​ក្រុម​ចម្រៀង​ដែល​បំបែក​កំណត់​ត្រា​ជា​បន្ត​បន្ទាប់​។ ចំណុច​​ដែល​ធ្វើ​ឱ្យ​ពួក​គេ​លេច​ធ្លោ​នោះ​គឺ​ពួក​គេ​បន្ត​សម្រេច​ជោគ​ជ័យ​នេះ​ពី​មួយ​ខែ​ទៅ​មួយ​ខែ​។ ការ​វិល​វិញ​មិន​យូរ​ប៉ុន្មាន​របស់​ពួក​គេ​ជាមួយ​បទ​ “Kill This Love” នឹង​កើន​អ្នក​ចុច​មើល​ដល់ ៦០០ លាន​ដង​ក្នុង​ពេល​ឆាប់​ៗ​។

 

 

បទ​ “BOOMBAYAH” របស់​ពួក​​គេ​កើន​ចំនួន​អ្នក​ចុច​មើល​ដល់ ៧០០ លាន​កាល​ពីថ្ងៃទី១១ ខែកញ្ញា ដោយ​វា​ក្លាយជា​​​វីដេអូ​ចម្រៀង​កូរ៉េ​ដំបូង​ដែល​សម្រេច​បាន​ជោគ​ជ័យ​ដូច្នេះ​។

 

 

ឥឡូវ​ បទ​នេះ​ក៏​សម្រេច​ជោគ​ជ័យ​បាន​ដូច​វីដេអូ​ចម្រៀង​របស់​កូរ៉េ​ ២ ទៀត​គឺ​ បទ “DNA”  របស់​ BTS និង​បទ “DDU-DU-DDU-DU.” ដែល​កើន​ចំនួន​អ្នក​ចុចមើល​ដល់ ៧០០ លាន​ដឹង​ដែរ​។​

 

 

“DDU-DU-DDU-DU” ជិត​កើន​ចំនួន​អ្នក​ចុច​មើល​ដល់ ១ ពាន់​លាន​ដង​ដោយ​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​វីដេអូ​ចម្រៀង​របស់​ក្រុម​ចម្រៀង​កូរ៉េ​ដំបូង​គេ​ដែល​អាច​សម្រេច​ជោគ​ជ័យ​នេះ​។ សូម​ចូល​រួម​អបអរ​ស្រី​ស្រស់​ទាំំង​​នេះ​!

ប្រភព៖ koreaboo

(Number Of Views: 575 times)