Park Bom  អាច​ជា​គ្រាន់​តែ​តារា​ចម្រៀង​ទោល​ម្នាក់​ក្នុង​កម្មវិធី “Queendom” របស់​ទូរទស្សន៍ Mnet ប៉ុន្តែ​ឋានៈ​នេះ​មិន​អាច​រា​រាំង​នាង​មិន​ឱ្យ​នាំ​ក្រុម 2NE1 ឡើង​ឆាក​ជាមួយ​នាង​បាន​ឡើយ​។ គេបាន​ឱ្យ​នាងច្រៀង​​ cover ចម្រៀង​ ១ បទ​របស់​ក្រុម​ (G)I-DLE។ Park Bom បាន​ធ្វើ​ឱ្យ​កក្រើក​ឆាកដោយ​សម្លេង​ដ៏​អស្ចារ្យ​របស់​នាង​ និង​បង្ហាញ​វត្ត​មាន​លើ​ឆាក​អំឡុង​ពេល​ច្រៀង​បទ​ “Hann”។

ចំណុច​ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​ចិត្ត​អ្នក​គាំទ្រ​ជា​ច្រើន​គឺ​នៅ​ពេល​ Park Bom បន្ថែម​កាយ​វិការ​ដ៏តូច​មួយ​ក្នុង​បំណង​ចង់​លើក​កិត្តិ​យស​ឱ្យ​ក្រុម 2NE1 នៅ​ចុងការ​ច្រៀង​រាំ​របស់​នាង​។ គេ​បាន​ឃើញ​នាង​លើក​​ម្រាម​ដៃ​ ៤ ដែល​ជា​និមិត្ត​រូប​នៃ​ក្រុម​ចម្រៀង​របស់​នាង​។​ Park Bom សម្ញែង​ឥទ្ធិពល​របស់​ខ្លួន​ដោយ​បាន​ជាប់​លេខ ១​ ក្នុង​ Real Time Search របស់ Melon ចំពោះ​ការ​ច្រៀង​រាំ​របស់​នាង​។​ តោះ​ប្រិយ​មិត្ត​មើល​ការ​ច្រៀង​រាំ​ទាំង​ស្រុង​នៅ​ខាងក្រោម​!

ប្រភព៖ koreaboo

(Number Of Views: 168 times)