កាន់​ក្រម៉ា​គ្រប​ក្បាល​របស់​នាក់​ឱ្យ​ជាប់​ ពី​ព្រោះ​ក្រុម AOA នឹង​មក​កញ្ឆក់​យក​​វា​ពី​នាក់​​ហើយ​។​ ក្រុម​ចម្រៀង​ស្រី​ដ៏​ល្បី​ល្បាញ​នេះ​បាន​បង្ហាញថា ​ជំនាញ​ច្រៀង​រាំ​របស់​ពួក​គេ​ពិត​ជា​​អស្ចារ្យ​លើស​លប់​ ខណៈ​​ពួក​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពេល​ច្រៀង​ cover បទ  ‘Egotistic’ របស់​ក្រុម​​ MAMAMOO បាន​យ៉ាង​អស្ចារ្យ​។​ ស្រី​ស្រស់​ទាំង​នេះ​បង្ហាញ​នូវ​ទេពសល្យ​ដ៏​ពិសេស​គួរ​ឱ្យ​ទាក់​ទាញ​របស់​ពួក​​គេ​ក្នុង​ឈុត​ពណ៌ខ្មៅ​ និង​ក៏បាន​រាំ​ជាមួយ​នឹង​អ្នក​រាំ​បុរស​ប៉ុន្មាន​នាក់​ដែល​ឋិត​ក្នុង​សម្លៀក​បំពាក់​នារី​។

ការ​ច្រៀង​រាំ​របស់​ពួក​គេ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​អ្នក​ប្រើ​​ប្រាស់​អ៊ីន​ធឺណេត​ជា​ច្រើន​ដោយ​បាន​បញ្ចេញ​មតិ​ដូច​ខាង​ក្រោម​៖

“ទី​បំផុត​ យើង​អាច​ឮសម្លេង​​ដ៏​ពី​រោះពិត​ប្រាកដ​របស់ Seolhyun”។

“ខ្ញុំ​ធ្លាក់​ថ្គាម​ពេល​មើល​ AOA”

“ថ្ងៃ​នេះ AOA ធ្វើ​បាន​ល្អ​ណាស់​”។​

ប្រភព៖ allkpop

(Number Of Views: 1,891 times)