គេ​ប្រកាស​ថា Jihyo ក្រុម TWICE ជា​រាជិនី​របស់​ K-POP សម្រាប់​ឆ្នាំ២០១៩​ បន្ទាប់​ពី​នាង​ឈរ​នៅកំពូល​តារាងបោះ​ឆ្នោត​​ ‘2019 Queen of K-pop’ របស់ King Choice’។ Jihyo គឺជា​តារា​ចម្រៀង​កូរ៉េ​ និង​ជា​អ្នក​រាំ​ នាង​គឺជា​ប្រធាន​ក្រុម និង​ជា​ main vocalist របស់​ក្រុម Twice។ ទន្ទឹម​នាង​មិន​មែន​ជា​សមាជិក​រៀម​ច្បង​​ក្នុង​ក្រុម TWICE (ងារ​នេះ​បាន​ទៅ Nayeon) Jihyo ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​យូរ​ជា​ងគេ​ក្នុង​ចំណោម​សមាជិក​រួម​ក្រុម​ទាំង​អស់​ ដោយនេះ​ជា​ហេតុ​ផល​មួយ​ក្នុង​ចំណោម​ហេតុ​ផល​ផ្សេង​ទៀត​ដែល​នាង​ត្រូវ​បាន​ជ្រើស​រើស​ជា​ប្រធាន​ក្រុម​​សម្រាប់​ក្រុម​ចម្រៀង​ស្រី​នេះ​។​

ទោះ​ជា​យ៉ាង​ណា ក្រៅ​ពី​នឹង យើង​ជឿ​ជាក់​ថា​ ភាព​ស្មោះ​ត្រង់​ និង​គុណសម្បត្តិ​ដ៏ល្អ​​មួយ​ចំនួន​​ទៀត​​របស់​នាង​ក៏ជា​កត្តា​ជួយ​ឱ្យ​នាង​បាន​ក្លាយ​ជា​ប្រធាន​ក្រុម​នៃ​ក្រុ​ម​ចម្រៀង​នេះ​ដែរ​៕

ប្រភព៖ allkpop

(Number Of Views: 1,051 times)