នៅ​ថ្ងៃទី១២ ខែកញ្ញា សារ​ព័ត៌មាន​ជប៉ុន​មួយ​ចំនួន​បាន​បញ្ជាក់​ប្រាប់​ពី​ដំណឹង​នៃ​អាល់​ប៊ុម​ទោល​ក្រោយ​បង្អស់ដែល​មាន​ចំណង​ជើង​ថា ‘Call Me Before You Sleep’ ​របស់​ Jessica ។​ អាល់​ប៊ុម​ចេញ​នា​ពេល​ខាង​មុខ​នេះ​នឹង​ចេញ​ជា​ឌីស​នៅ​ប្រទេស​ជប៉ុន​នៅ​ថ្ងៃទី៩ ខែតុលា មាន​ចម្រៀង​ក្រប​មុខ​ជា​ភាសា​ជប៉ុន​ក្រោម​ចំណ​ង​ជើងថា “Call Me Before You Sleep” មាន​វត្ត​មាន​របស់ Elly និង​បទ “Call Me Before You Sleep” ជា​ភាសា​កូរ៉េ​មាន​វត្ត​មាន​របស់ Giriboy។

ប៉ុន្មាន​ថ្ងៃ​មុន​ចេញ​អាល់ប៊ុម​នេះ​ Jessica គ្រោង​នឹង​ជួប​អ្នក​គាំទ្រ​ជា​ច្រើន​នៅ កម្មវិធី​សំណេះ​សំណាល​ជាមួយ​អ្នក​គាំទ្រ​នៅ​តូឃ្យូ​ មាន​ឈ្មោះ​ថា  ‘XOXO Jessica Jung Fan Meeting’ នៅ​ថ្ងៃទី២ ខែតុលា។ អ្នក​គាំទ្រ​ទាំង​អស់​នឹង​អាច​ឃើញ  Jessica ច្រៀង​រាំ​​បន្ត​ផ្ទាល់បទ​​ចម្រៀងថ្មី​​របស់​នាង​លើក​ដំបូង​៕

ប្រភព៖ allkpop

(Number Of Views: 114 times)