កំពូល​តារា​ម៉ូឌែល​កូរ៉េ​/អ្នក​ឌីហ្សាញ​ម៉ូត Kim Won Joong ដែល​បាន​បង្ហាញ​​ខ្លួន​ក្នុង​កម្មវិធី ‘Same Bed, Different Dreams’ វគ្គ​២ របស់​ទូរទស្សន៍ SBS ជាមួយ​ប្រពន្ធ​របស់​គាត់​ឈ្មោះ Kwak Ji Young ​បាន​បង្ហាញ​ការ​គាំទ្រ​របស់​គាត់​ចំពោះ​ក្រុម​ចម្រៀង​ស្រី​នេះ​អំឡុង​ពេល​វគ្គ​មួយ​ថ្មីៗនេះ។​

បន្ទាប់​ពី  Kwak Ji Young ​ប្រពន្ធ​របស់​គាត់​ទៅយក​គាត់​នៅ​កន្លែង​ធ្វើ​ការ​  ប្តី​ប្រពន្ធ​មួយ​គូ​​នេះ​បាន​សម្រេច​ចិត្ត​លេង​ហ្គេម​តូច​មួយ​ដើម្បី​សន្ទនា​គ្នា​។

ក្នុង​ហ្គេម​នេះ ប្រពន្ធ​របស់​គាត់​បាន​ប្រាប់​ឈ្មោះ​ក្រុម​ចម្រៀង​ស្រី​ជា​ច្រើន​ ហើយ Kim Won Joong បាន​ជ្រើស​រើស​ក្រុម​ចម្រៀង​ស្រី​ដែល​គាត់​ចូល​ចិត្ត​។ ពេល​​សួរ​ថា​ រវាង​ ក្រុម BLACKPINK និង​ ITZY គាត់​ពេញ​ចិត្ត​មួយ​ណា គាត់​បាន​ជ្រើស​រើស​យក​ក្រុម BLACKPINK។​

ក្រៅ​ពី​នេះ ពេល​​សួរ​ថា រវាង​ក្រុម BLACKPINK និង​ TWICE គាត់​ពេញ​ចិត្ត​មួយ​ណា​ជាង​ គាត់​ក៏រើស​ក្រុម BLACKPINK ដែរ​!

ការ​បង្ហាញ​ចំណូល​ចិត្ត​របស់​គាត់​ចំពោះ​ក្រុម  BLACKPINK មិន​ត្រឹម​តែ​ធ្វើ​ឱ្យ​ពិធី​ករ​ពិធីការិនី​​ និង​សហ​សេវិក​ប៉ុន្មាន​នាក់​របស់​គាត់​ផ្ទុះ​សំណើច​​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​បាន​ផ្តល់​ភាពកក់​ក្តៅ​ដល់​អ្នក​គាំទ្រ​ក្រុម​នេះ​ជា​ច្រើន​ផង​ដែរ​៕

ប្រភព៖ allkpop

(Number Of Views: 659 times)