អ្នក​គាំទ្រ​មួយ​ចំនួន​គិត​ថា​ការ​ឆៀង​ទៅ​លេង​ស្ទូឌីយ៉ូ​នេះ​ទាក់​ទង​នឹងការ​ចេញ​អាល់​ប៊ុម​​ Agust D។ អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​ងឿង​ឆ្ងល់​ថា​តើ​ Suga ក្រុម BTS មាន​គម្រោង​ធ្វើ​អ្វី​នៅ​សប្តាហ៍​នេះ​ ហើយ​អរគុណ​មិត្ត​ចាស់​ម្នាក់​ ពួក​គេ​ទទួល​បាន​តម្រុយ​មួយ​។​

កាល​ពីថ្ងៃទី១០ ខែកញ្ញា អ្នក​រាំ Ryu Jae Joon (류재준) ជា​អគ្គ​នាយក​របស់ Auspicious Studio បាន​បង្ហោះ​រូប​ភាព​ថ្មីមួយ​ក្នុង​គណនី​អ៊ីន​ស្តាក្រាម auspicious_ryud ​របស់​គាត់​។ ក្នុង​រូប​នោះ​មាន​រូប​ហត្ថលេខា​របស់ Suga ដោយ​បាន​ដាក់​ចំណង​ជើ​ងថា “បង​ Suga-hyung បាន​ឆៀង​មក​លេង​ស្ទូឌីយ៉ូ​ដោយ​មិន​បាន​ប្រាប់​​ឱ្យដឹង​មុន​”។

ក្រុម​ការ​ងារ​របស់ Ryu Jae Joon ធ្លាប់​បាន​រាំ​ជាមួយ​នឹង​ក្រុម​ BTS ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​មួយ​ចំនួន​របស់​ពួក​គេ​កាល​ពី​ឆ្នាំ២០១៦​។

Suga ប្រហែល​អាច​ឆៀង​​ចូល​ស្ទូឌីយ៉ូ​នេះ​ក្នុង​បំណង​គ្រាន់តែ​ចង់​សួរ​សុខ​ទុក្ខ​មិត្ត​ចាស់​ ប៉ុន្តែ​អ្នក​គាំទ្រ​ខ្លះ​កំពុង​ងឿង​ឆ្ងល់ដោយ​គិត​ថា​ការ​ឆៀង​ចូល​លេង​ស្ទូឌីយ៉ូ​នេះ​អាច​ទាក់​ទង​នឹង​ការ​វិល​វិញ​របស់ Suga ក្នុង​នាម​ជា​តារា​ចម្រៀង​ទោល​។​

មាន​តែ​ពេល​វេលា​ប៉ុណ្ណោះ​ដែល​អាច​ប្រាប់​បាន​!

ប្រភព៖ koreaboo

(Number Of Views: 1,091 times)