Kang Daniel ត្រូវ​បាន​ជ្រើស​រើស​ធ្វើ​ជា​ម៉ូឌែល​សម្រាប់​អត្ថបទ​ចេញ​ផ្សាយ​ក្រោយបង្អស់​របស់​ទស្សនា​វដ្តី “COSMOPOLITAN Korea”។ ដោយ​ព្រោះ​តែ​សម្រស់​របស់​គាត់​ ទស្សនា​វដ្តី​នេះ​បាន​បង្ហាញ​​រូប​ភាពផ្សេង​ៗ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​របស់​គាត់​ជ្រើ​ស​រើស​​ដែល​ពួក​គេ​ពេញ​ចិត្ត​។​

ក្រប​មុខ​ទស្សនា​ដ្តី​មួយ​ដាក់​រូប​គាត់​ក្នុង​ឈុត​អាវ​ធំ​ពណ៌​ខ្មៅ ​ខណៈ​គាត់​បាន​សម្លឹង​មើល​ចំ​ទៅ​អ្នក​ដោយ​ប្រើ​ទឹក​មុខ​មុត​មាំ​ តែ​បង្ហាញ​ខ្សែភ្នែក​គួរ​ឱ្យ​ស្រឡាញ់​!

ក្រប​ទស្សនា​វដ្តី​មួយ​ទៀត​ដាក់​រូបភាព​គាត់​ក្នុង​ឈុត​ពណ៌​ត្នោត​ស្រាល​ដែល​ស៊ី​គ្នា​នឹង​សប្បុរ​របស់​គាត់​។

តាម​រយៈ​រូប​ភាព​ចុង​ក្រោយ​ Kang Daniel ស​ម្លឹង​មើល​ទៅមុខ​ទៅ​ទី​ឆ្ងាយ​ ប៉ុន្តែ​មើល​ទៅ​ដូច​ជា​ទេវបុត្រ​នៅ​លើផែន​ដី​ម្នាក់​អីចឹង​!

អ្នក​គាំទ្រ​ខ្វែង​គំនិត​គ្នា​មិន​ដឹង​ថា​ត្រូវ​ជ្រើស​រើស​រូបភាព​មួយ​ណា​របស់​គាត់​! ប៉ុន្តែពួក​គេ​​រំភើប​ចិត្ត​ខ្លាំង​ពីវត្ត​មាន​របស់​​ Kang Daniel នៅ​លើ​ក្រប​ទស្សនា​វដ្តីដ៏ល្បី​​នេះ​ជា​បន្ត​បន្ទាប់​៕

ប្រភព៖ koreaboo

(Number Of Views: 270 times)