អ្នក​គាំទ្រ​ជា​ច្រើន​កំពុង​លង់​នឹង​រូបភាព​ថ្មីៗ​ប៉ុន្មាន​សន្លឹក​របស់​ក្រុម BLACKPINK ។ ក្រុម BLACKPINK វិល​មក​កម្សាន្ត​ចក្ខុ​អ្នក​វិញ​ជាមួយ​នឹង​សម្រស់​បែប​ថ្មី​។

ថ្មីៗ​នេះ​ ទស្សនា​វដ្តី JALOUSE China បាន​បង្ហោះ​រូប​ភាព​ប៉ុន្មាន​សន្លឹក​របស់​ក្រុម BLACKPINK នៅ​លើ​គណនី​វៃ​បូ​ផ្លូវ​ការ​ និង​គណនី​អ៊ីន​ស្តា​ក្រាម​របស់​ពួក​គេ​។

សមាជិក​នីមួយៗ​ក្នុងក្រុម​នេះ​មើល​ទៅហាក់​ដូ​ច​ជា​តួ​អង្គ​ក្នុង​ទស្សនា​វដ្តី​កុមារ​​ចេញ​មក​បង្អួត​សម្រស់​នៅ​លើ​ក្រប​ទស្សនា​វដ្តី​នេះ​អីចឹង​។​​ ពួក​គេ​បាន​ស្លៀក​ពាក់​ឈុត​យ៉ាង​ស្រស់ស្អាត​គួរ​ឱ្យ​ទាក់​ភ្នែក​រៀង​ៗ​ខ្លួន​៖

Lisa បង្ហាញ​ភាព​ទាក់​ទាញ​ជាមួយ​នឹង​ស្បែក​ជើង​ក​វែង​ និង​ក្រែម​បបូរ​មាត់​ពណ៌​ខ្មៅ​ក្រាស់​។​

Jennie ស្លៀក​រ៉ូប​ពណ៌​ខ្មៅ​មាន​ឆែក​ចំហៀង​។

ការ​ស្លៀក​ពាក់និង​តុប​តែមុខរបស់ Rosé​​ ​ក៏មិន​ណយ​ដែរ​។​

 

Jisoo រម្លឹក​អ្នក​គាំទ្រ​ឱ្យ​នឹក​រលឹក​ដល់ Harley Quinn ក្នុង DC Comics ព្រោះ​ការ​តុង​តែង​របស់​នាង​ស្រដៀង​នឹង​តួ​អង្គ​នេះ​៕

ប្រភព៖ koreaboo

(Number Of Views: 361 times)