១២ ឆ្នាំមុន​ រដ្ឋា​ភិបាល​កូរ៉េ​បាន​លុប​បំបាត់​ច្បាប់​មួយ​ដែល​អាច​បង្ការ​គូស្នេហ៍​ត្រកូល Song-Song មិន​ឱ្យ​រៀប​ការ​ជាមួយ​គ្នា​។ ច្បាប់​នេះ​ហាម​ប្រាម​រាល់​ជន​ជាតិ​កូរ៉េ​ទាំង​អស់​មិន​ឱ្យ​រៀប​ការ​ជាមួយ​នរណា​ម្នាក់​ដែល​ឋិត​ក្នុង​គ្រួសារ​មាន​ត្រកូល​ដូច​គ្នា​។

មនុស្ស​ដែល​មាន​ត្រកូល “Kim” ឋិត​ក្នុង​ ២៨២ គ្រួសារ​ ពួក​គេ​ភាគ​ច្រើន​រស់​នៅ​ខេត្ត Gyeongsang និង​ Gyeongju​។ តាម​មាត្រា ៨០៩ ឈ្មោះ Gimhae Kim អាច​រៀប​ការ​ជាមួយ​ ឈ្មោះ Gyeongju Kim ណា​ក៏បាន ប៉ុន្តែ​ត្រូវ​បាន​ហាម​មិន​ឱ្យ​រៀប​ការ​ជាមួយ​ឈ្មោះ​ Gimhae Kim ចំនួន​ ៤ លាន​នាក់ផ្សេង​ទៀត​​។

នេះ​អាច​មិន​មែន​ជា​បញ្ហា​ធំដុំ​នៅ​អតីតកាល​​ ប៉ុន្តែ​នៅ​សម័យ​ទំនើប​ មនុស្ស​ទូ​ទាំង​ប្រទេស​កូរ៉េ​ខាង​ត្បូង​បាន​ជួប​ និង​សាង​ទំនាក់​ទំនង​ស្នេហ៍​ជាមួយ​សមាជិក​ដែលឋិត​​ក្នុងគ្រួសារ​មាន​ត្រកូល​ដូច​គ្នា​ប៉ាត​ណា​ប៉ាត​ណី​។

ក្នុង​ឆ្នាំ១៩៩៧ បន្ទាប់​ពី​បំរាម​នេះ​ត្រូវបាន​លុប​បំបាត់​ចោលបណ្តោះ​អាសន្ន​​ ៣ ដង​ក្នុង​រយៈ​ពេល ៤០ ឆ្នាំ​ (គូស្នេហ៍​មាន​ត្រកូល​ដូច​គ្នា​ប្រមាណ​ជា ២០០ ០០០ នាក់បាន​រៀប​ការ​ជាមួយ​គ្នា​) តុលា​ការ​មួយ​ចំនួន​បាន​លុប​ចោល​ច្បាប់​នេះ​ផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​។

ប៉ុន្តែ​ទីបំផុត​រហូត​ដល់​ឆ្នាំ២០០៥ មាត្រា 809 ត្រូវ​បាន​លុប​ចោល​ជាស្ថាពរ​ ហើយ​គូស្នេហ៍​ដែល​មក​ពី​ត្រកូល​ដូច​គ្នា​អាច​រៀប​ការ​ជាមួយ​គ្នា​ស្រប​ច្បាប់​ (ល្គឹក​ណាតែ​​ពួកគេ​អត់​ជាប់​សាច់​ឈាម​ជាមួយ​គ្នា​) ។

ដូច្នេះ​ អ្នក​គាំទ្រ​ជា​ច្រើន​របស់​គូស្នេហ៍​ត្រកូល Song-Song នេះ​ពិត​ជា​រំភើប​ចិត្ត​ក្រៃ​លែង​ពេល​ដឹង​ដំណឹង​រៀបការ​របស់​អ្នក​ទាំង​ពីរ​!

ទោះ​ជា​យ៉ាង​ណា មិន​មែន​គ្រប់​អាពាហ៍​ពិពាហ៍​ទាំង​អស់​បញ្ចប់​ទៅ​ដោយ​រីក​រាយ​ឡើយ​ ព្រោះ​ពួក​គេ​បាន​សម្រេច​ចិត្ត​លែង​លះ​គ្នា​បន្ទាប់​ពី​រៀប​ការ​ជាមួយ​គ្នា​បានរយៈ​ពេល ១ ឆ្នាំ និង​៨ ខែ៕

ប្រភព៖ koreaboo

(Number Of Views: 2,663 times)