គ្រប់​គ្នា​ដឹង​ថា ឥទ្ធិពល​របស់​​ Jimin ក្រុម BTS នៅ​លើ​ SoundCloud ពិត​ជា​អស្ចារ្យ​ដោយ​សារ​ប្រជា​ប្រិយ​ភាព​របស់​បទ​ចម្រៀង​ ‘Promise’។ បទ ‘Promise’ របស់​តារា​ចម្រៀង​រូប​នេះ​កើន​អ្នក​ចុច​មើល​​នៅ​លើ​គេហ​ទំព័រ​អន​ឡាញ SoundCloud  ​ចំនួន​ជាង​ ១៨០ លាន​ដង​ត្រឹម​រយៈ​ពេល ២៦ ថ្ងៃ​បន្ទាប់​បទ​នេះ​កើន​ចំនួន​អ្នក​ចុច​មើល​បាន ១៧០ លាន​នាក់​។

គេ​ស្គាល់​ Jimin ក្រុម BTS  ច្បាស់​ព្រោះ​តារា​រូប​នេះ​តែង​សម្រេច​ជោគជ័យដោយ​ការ​បំបែក​កំណត់​ត្រា​​​ជា​ច្រើននៅលើ​​គេហ​ទំព័រ​ SoundCloud ដោយ​បទ​ចម្រៀង​មួយ​បទ​នេះ​ចេញ​ដំបូង​ត្រឹម​ ២៤ ម៉ោង​ក៏​មាន​អ្នក​ចុច​មើល​ច្រើន​លើស​លប់​អាច​បំបែក​កំណត់​ត្រា​របស់ Drake និង​ជា​ចម្រៀង​​ទី១ និង​តែ​មួយ​គត់​របស់​កូរ៉េ​ល្អ​ជាង​គេ​ដែល​អាច​ជាប់​ក្នុង​ចំណោម​កំពូល​ចម្រៀង​មាន​អ្នក​ចុច​មើល​ច្រើន​ជាង​គេ​ទាំង ១០ នៅ​លើ​គេហទំព័រ​នេះ​។ សូម​ចូល​រួម​អបអរ​ Jimin!

ប្រភព៖ allkpop

(Number Of Views: 826 times)