Momo ក្រុម TWICE បាន​ក្លាយ​ទៅ​ជា​ប្រធាន​ក្តៅ​ល្បី​ពេញ​អន​ឡាញ​ខណៈ​ដែល​រូប​ភាព​ពញ្ញាក់​អារម្មណ៍​វិល​វិញ​ផ្ទាល់​ខ្លួន​របស់​នាង​សម្រាប់បទ  “Feel Special”  បាន​ចេញ​កាល​ពីថ្ងៃទី១១ ខែកញ្ញា​!

ក្រៅ​ពី​ភាព​ស្រស់​ស្អាត​នៃ​រូបភាព​ពញ្ញាក់​អារម្មណ៍​នេះ ថ្ងាស​គ្មាន​សក់​គ្រប​របស់ Momo បាន​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ជា​ច្រើន​ភ្ញាក់​ផ្អើល​ ព្រោះ​វា​គឺជាលើក​ដំបូង​ដែល​នាង​បានប​ង្ហាញ​ខ្លួន​ដោយ​ចំហ​ថ្ងាស​របស់​នាង​ចាប់​តាំង​ពី​នាង​បាន​បង្ហាញ​ខ្លួន​ក្នុង​សិល្បៈ​ក្នុង​ឆ្នាំ២០១៥​។

ONCE ជា​ក្រុម​អ្នក​គាំទ្រ​នាង​ក៏ដូច​ជា​អ្នក​គាំទ្រ​វិស័យ​ចម្រៀង​កូរ៉េ​ផ្សេង​ទៀត​បាន​ចាប់​អារម្មណ៍​ខ្លាំង​នឹង​សម្រស់​បែប​ថ្មី​របស់ Momo ដោយ​ធ្វើ​ឱ្យ​នាង​ល្បី​ទូទាំង​ពិភព​លោក​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​បន្ទាប់​ពី​រូប​ភាព​ពញ្ញាក់​អារម្មណ៍​នេះ​បាន​ចេញ​ដោយ​ប្រជែង​ឈ្នះ​ប្រជា​ប្រិយ​ភាព​នៃ​​ព្រឹត្តិការណ៍​បង្ហាញ​ទូរសព្ទ​ទំនើប​ ‘AppleEvent’។

Momo ទទួល​បានការ​ចាប់​អារម្មណ៍​នៅ​លើ​បណ្តាញ​សង្គម​ធ្វីត​ធឺ​ក្នុង​ប្រទេស​ជា​ច្រើន​ដូច​ជា  USA, UK, Canada, UAE, Australia, Germany, Netherlands, Italy, Brazil, India, Chile, Mexico, Singapore, Philippines, Malaysia និង​ Indonesia។​

តារា​ចម្រៀង​រាំ​នាំ​មុខ​គេ​ដ៏​រស់​​រវើក​ក្នុង​ក្រុម​ TWICE នេះ​ក៏បាន​ធ្វើ​ឱ្យ​អ្នក​មិន​ធ្លាប់​គាំទ្រ​វិស័យ​ចម្រៀង​កូរ៉េ​​ភ្ញាក់​ផ្អើល​ដែរ​រួម​ទាំង​បុគ្គល​អ្នក​ជំនួញ​ដ៏ល្បី Jack Phan ដែរ​។

ខាង​ក្រោម​នេះ​ជា​សារ​បង្ហាញ​ការ​ចាប់​អារម្មណ៍​ជា​ច្រើន​ថ្មីៗ​នេះ​!

ប្រភព៖ allkpop

(Number Of Views: 7,048 times)