ក្រុម BTS នឹង​បន្ត​ធ្វើ​ជា​អគ្គ​រដ្ឋ​ទូត​ផ្លូវ​ការ​សម្រាប់​សេអ៊ូល​។ ពួកគេ​ក៏​បាន​ទទួល​ភារកិច្ច​នេះ​កាល​ពី​ ៣ ឆ្នាំ​មុន​ដែរ​។ The Seoul Tourism Foundation បាន​ប្រកាស​នៅ​ថ្ងៃទី៩ ខែកញ្ញា ថា ក្រុម BTS នឹង​ចេញ​វីដេអូ​ផ្សព្វ​ផ្សាយ​ទេសចរណ៍​កូរ៉េ​ទូទាំង​ពិភព​លោក​តាម​រយៈ​​យូធូប​ ហ្វេស​ប៊ុក​ និង​អ៊ីន​ស្តាក្រាម​ ​នៅ​ថ្ងៃទី១៣ ខែកញ្ញា​។​

ក្រុម​ចម្រៀង​នេះ​បាន​ធ្វើ​ជា​អគ្គ​រដ្ឋ​ទូត​ដ៏​មាន​កិត្តិយស​នេះ​ចាប់​តាំង​ពី​ឆ្នាំ២០១៧​ មក​ម្ល៉េះ​។ ពាក្យ​ស្លោក​ក្នុង​វីដេអូ​ផ្សព្វ​ផ្សាយ​នេះ​គឺ​ “Live Seoul Like I Do” ដោយ​វាយ​តម្លៃ​ពី​ចំណាប់​អារម្មណ៍​របស់​មនុស្ស​ដែល​ទៅ​លេង​ទីក្រុង​សេអ៊ូល​។

សមាជិក​ក្នុង​ក្រុមចម្រៀង BTS នីមួយៗ​នឹង​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ទាំង​អស់​សម្រាប់​ប្រធាន​បទ​នីមួយៗ​។ Jungkook នឹង​ផ្សព្វ​ផ្សាយ​ពី​ទិដ្ឋ​ភាព​នៅ​ជន​បទ​ ខណៈ RM នឹង​បង្ហាញ​ប្រពៃ​ណៃ​ចម្រុះ​ និង​ជីវិត​រស់​នៅ​ទីក្រុង​។

Suga នឹង​ផ្តោត​លើ​ការ​ផ្តល់​កម្លាំង​ចិត្ត​ដល់​ខ្លួន​ឯង​ឡើង​វិញ​ ខណៈ V នឹង​ផ្សព្វ​ផ្សាយ​ពី​ការ​នៅ​ឱ្យ​ឆ្ងាយ​ពី​កង្វល់​ប្រចាំ​ថ្ងៃ​ ក្នុង​ទីក្រុង​សេអ៊ូល​។ Jimin នឹង​ផ្សព្វ​​ផ្សាយ​ពី​បទ​ពិសោធន៍​ដែល​អ្នក​អាច​ទទួល​បាន​តែពី​សេអ៊ូល​ប៉ុណ្ណោះ​ ហើយ J-Hope នឹង​ចែក​រំលែក​​ពី​ឱកាស​ដ៏​រីក​រាយ​ជា​ច្រើន​ក្នុង​ទីក្រុង​នេះ​ ហើយ​ Jin នឹង​បង្ហាញ​ពី​វិស្សមកាលមួយ​​ក្នុង​ទីក្រុង​៕

ប្រភព៖ koreaboo

(Number Of Views: 1,711 times)