GOT7 បាន​ប្រារព្ធ​កម្ម​វិធីប្រ​ជុំ​អ្នក​គាំទ្រ​ដែល​មាន​ឈ្មោះថា “GOT7 Fan Fest 2019 – Seven Secrets” ក្នុង​ទី​ក្រុង​បាំង​កក​ ដោយ​ជោគ​ជ័យ​កាល​ពី​ថ្ងៃ​ទី៥ រហូត​ដល់​ថ្ងៃ​ទី៨​ ខែកញ្ញា។ ក្នុង​រយៈ​ ៤ថ្ងៃនៃកម្មវិធី GOT7 បាន​នាំ​ពាំ​យក​នូវ​ការ​បង្ហាញប្លែក​ៗ​ចំនួន​ ៧ទម្រង់​ ដោយ​ក្នុង​នោះ​បួក​រួម​ទាំង​ការ​បង្ហាញ​សមត្ថភាព​ទោល​របស់​សមាជិក​នីមួយៗដែលធ្វើ​ឱ្យ​កក្រើក​ពេញ​ឆាក​។ អំឡុ​ងពេល​បិទ​បញ្ចប់​ “Seven Secrets’ Fan Meeting” របស់​ពួកគេ​ GOT7 បាន​បង្ហើប​ប្រាប់​ខ្លះ​ៗ​ថា​ពួក​គេ​គ្រោង​នឹង​ធ្វើការ​ប្រគំតន្ត្រី​នៅ Rajamangala National Stadium ក្នុ​ងទីក្រុង​បាំង​កក​ ប្រ​ទេស​ថៃ​ នៅ​ខែកុម្ភៈ​នៃ​ដើម​ឆ្នាំ​ក្រោយ​។ ការ​ប្រ​គំតន្ត្រីគ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃ​ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ ដែល​វា​ជា​ផ្នែក​មួយ​នៃ​ការ​ប្រ​គំតន្ត្រី​ទេសចរណ៍​ជុំ​វិញ​ពិភព​លោក​របស់ពួកគេ​ដែល​មាន​ឈ្មោះថា​”Keep Spinning”។ ឆែក​មើលរូបភាព​ខ្លះៗនៃ​កម្មវិធី “Seven Secrets’ Fan Meeting” របស់​ GOT7 ក្នុង​ទីក្រុងបាំង​កក​ នៅខាង​ក្រោម​!

 

ប្រ​ភព៖  allkpop

(Number Of Views: 112 times)