កំលោះពូកែ​លេង​ស្ដាយ​ Kai ក្រុម EXO គឺ​ជា​មនុស្ស​ម្នាក់​ដែល​អាច​ឆក់​យក​បេះដូង​របស់​អ្នក​គាំទ្រ​បាន​ត្រឹម​មួយ​ប៉ព្រិច​ភ្នែក​ជា​មួយ​មុខ​មាត់​គួរឱ្យ​ស្រលាញ់​ និ​ងទាក​ទាញ​របស់​គេ​ ហើយ​ការ​ដែល​គេ​បង្ហាញ​ខ្លួន​នៅព្រលាន​យន្ត​កាល​ពី​ពេល​ថ្មីៗ​នេះ​គឺ​ជា​ភស្តុតាង​។ ក្នុង​នាម​ជា​ម៉ូឌែល​តំណាង​របស់​ Gucci តារា​ចម្រៀង​ប្រុស​រូប​នេះ​បាន​បង្ហាញ​ខ្លួន​នៅព្រលាយន្ត​ហោះ​អន្តរជាតិ​អ៊ីន​ឆន​ កាល​ពី​ថ្ងៃ​ទី៧ ខែកញ្ញា ដើម្បី​ធ្វើ​ដំណើរ​ទៅ​ចូល​រួ​មកម្ម​វិធី​របស់​ Gucci នៅ Los Angeles។ ទោះ​បីត្រូវ​សម្រប​ជា​មួ​យ​អាកាស​ធាតុ​ដែល​ប្រែ​ប្រួល​ និងមមាញឹក​ជា​មួយការងារខ្លាំង​យ៉ាង​ណា​ក៏ដោយ​ ក៏​ Kai នៅ​តែ​មើ​ល​ទៅ​ស្រស់​ស្រាយ​​។ ​ខុស​ប្លែក​ពីរាល់​ដង​ដែល​ Kai តែង​បង្ហាញ​ខ្លួនជា​មួ​យ​ស្ដាយ​ខាប​ព្រលឹង​ និង​ឡូយៗ ប៉ុន្តែ​លើក​នេះ​គាតបែរ​ជា​ពាំ​នាំ​យក​ស្ដាយ​សុភាព​មកជំនួ​ស​ដោយ​ស្ថិត​ក្នុង​ឈុតខោខាវប៊យ ជា​មួយ​អាវ​សឺមីដែល​គ្រប​ដោយ​អាវ​កាក់​ក្រឡា​កា​រ៉ូពី​លើ ព្រមទាំង​ពាក់​វែនតា​ទៀត​ផង​។ ឆែក​មើ​ល​រូប​ភាព​ខាង​ក្រោម​!

 

ប្រ​ភព៖  koreaboo

(Number Of Views: 451 times)