ក្រុម​អ្នក​គាំទ្រ​នៅ​ឱកាស​ថ្ងៃ​ឈប់​សម្រាកនៅ​ប្រទេស​កូរ៉េ​បាន​ឃើញ​ Jin ក្រុម BTS នៅ​ហាង​លក់​ឡាន​ទំនើប Lamborghini ហើយ​និយាយ​ថា គាត់​បាន​ទិញឡាន Aventador S ពណ៌ខៀវ​។ ឡាន​នេះ​តម្លៃ 522,000 ដុល្លារ​!

នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ដែល​តារា​ចម្រៀង​រូបនេះ​ទិញ​ឡាន​ស្ព័រ​។ កាល​ពី​ឆ្នាំ២០១៧  Jimin បាន​បង្ហោះ​វីដេអូមួយ​ដែល​គាត់​អង្គុយក្នុង​ឡាន​របស់ Jin​ ហើយ​ក្រុម​អ្នក​គាំទ្រ​ភ្នែក​មុត​បាន​ឃើញឡាននោះ​ និង​​ម៉ូឌែលវា ​ខណៈ​ពួក​គេ​បាន​ឃើញ​ Jin ដើរ​ចេញ​ពី​កន្លែង​តៃ​កុង​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​។​

ក្រោយ​មក​ គេ​ដឹង​ថា ឡាន​នោះ​ម៉ាក Porsche Panamera GTS ឬ Turbo ដោយ​ឡាន​ទាំ​ងពីរ​តម្លៃ​ជាង ១០ ម៉ឺន​ដុល្លារ​!

Jin អាច​ជា​អ្នក​ចូលចិត្ត​ឡាន​ស្ព័រ​ថ្លៃៗ​ ប៉ុន្តែ​គាត់​ក៏មានសណ្តាន​ចិត្ត​ល្អ​ដែរ​។ ជា​ញឹក​ញាប់ គាត់​បាន​បរិច្ចាគ​ថវិកា​ជា​ច្រើន​ឱ្យ​ទៅ​មជ្ឈមណ្ឌល​ថែ​ទាំ​សត្វ​មួយ​ចំនួន​ ហើយ​ថ្មីៗ​នេះ បរិច្ចាគ​ថវិកា​ឱ្យ​អង្គការ​ UNICEF ចំនួន​ ១០០ លាន​វ៉ុន​! សមាជិកទាំង​អស់​​ដែល​មាន​ទឹក​ចិត្ត​ល្អ​ក្នុង​ក្រុម​ BTS ស័ក្តិ​សម​រស់​នៅ​យ៉ាង​ស្រស់​ស្រាយ​៕

ប្រភព៖ allkpop

(Number Of Views: 1,280 times)