ក្នុង​កម្មវិធី Begin Again 3 របស់​ទូរទស្សន៍ JTBC ស្រី​ស្រស់ Taeyeon ច្រៀង​ចម្រៀង​មួយ​បទ​បំពេរ​អារម្មណ៍​ទស្សនិក​ជន​នៅ​ Berlin ដោយ​ច្រៀងបទ​​ចម្រៀង “When We Were Young” របស់​ Adele។ មនុស្ស​គ្រប់​គ្នា​ចាប់​ពី​ក្មេងៗ​ដែល​អង្គុយ​ក្នុង​ហ្វូង​មនុស្ស​ និង​អ្នក​ថ្មើ​រជើង​ហាក់​ភ្ញាក់​ផ្អើល​ដោយ​វត្ត​មាន​របស់​ Taeyeon និង​មាន​អារម្មណ៍​អណ្តែត​អណ្តូង​នឹង​បទ​ដែល​នាង​បាន​ច្រៀង​។​ ទស្សនិក​ជន​ដែល​ពេញ​ចិត្ត​នាងបាន​​​រំជើប​រំជួល​នឹង​ឥទ្ធិពល​នៃ​សម្លេង​របស់​នាង​ ហើយ​ត្រូវ​បាន​គេ​ឃើញ​យក​ដៃ​ជូត​ទឹក​ភ្នែក​របស់​ពួក​គេ។​

តោះ​ប្រិយ​មិត្ត​ទៅចុច​ស្តាប់​នាង​ច្រៀង​នៅ​ខាង​លើ​ តែ​ទប់​ទឹក​ភ្នែក​របស់​អ្នក​ផង​ណា​!

ប្រភព៖ koreaboo

(Number Of Views: 1,151 times)