The Korean Business Research Institute បានចេញ​ចំណាត់​ថ្នាក់​​ក្រុម​ចម្រៀងប្រុស​​ដែល​មាន​ប្រជា​ប្រិយ​ភាព​ជាង​គេ​ក្នុង​ខែនេះ​! ចំណាត់​ថ្នាក់​ទាំ​ងនេះ​បាន​មក​ពីការ​​វិភាគ​នៃ​មតិ​របស់​អតិ​ថិ​ជន​ វត្ត​មាន​ក្នុង​សារ​ព័ត៌មាន និង​សន្ទស្សន៍​សហគមន៍​របស់​ក្រុម​ចម្រៀង​ប្រុស​ផ្សេងៗ​ដោយ​ប្រើ​ទិន្នន័យ​សរុប​ប្រមូល​ពី​ថ្ងៃទី៥ ខែសីហា ដល់​ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩​។

ក្រុម​ចម្រៀង BTS ជាប់​នៅ​កំពូល​តារាង​ចំណាត់​ថ្នាក់​នេះ​រយៈ​ពេល ១៦ ខែ​ជាប់​ៗ​គ្នា​ដោយ​ទទួល​បានសន្ទស្សន៍​ប្រជា​ប្រិយ​ភាព​​ចំនួន​​ 13,738,556 ពិន្ទុ​។

ឃ្លា​មួយ​ចំនួន​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​​ក្នុង​ការ​វិភាគ​ពាក្យ​គន្លឹះ​របស់​ក្រុម​នេះ​រួម​មាន “Jimin,” “Jungkook” និង​ “V” ខណៈ​ពាក្យ​ទាក់​ទង​គ្នា​មួយ​ចំនួន​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​របស់​ពួក​គេ​រួម​មាន “honest,” “love,” និង​ “do well”។

ការ​វិភាគ​ពី​ភាព​វិជ្ជមាន និង​អវិជ្ជមាន​របស់​ក្រុម BTS ក៏បាន​បង្ហាញ​ពី​ពិន្ទុប្រតិ​កម្ម​វិជ្ជមាន​ចំនួន 81.09 ភាគ​រយ​។​

ក្រុម​គម្រោង​ក្នុង​កម្មវិធី “Produce X 101” បាន​បង្ហាញ​វត្ត​មាន​ដំបូង​ដោយ​ជាប់​លេខ ២ ​ទទួល​បាន 5,734,703 ពិន្ទុសម្រាប់​ខែនេះ ខណៈ​ក្រុម EXO បាន​ជាប់​លេខ ៣ ដោយ​ទទួល​បាន 4,320,894 ពិន្ទុ​។

ក្រុម NCT បាន​ជាប់​លេខ ៤ ក្នុង​ខែនេះ​ដោយ​ទទួល​បាន​សន្ទស្សន៍​ប្រជាប្រិយ​ភាព​ចំនួន 3,184,543 ពិន្ទុ ដោយកើន​ ២៤.៤២ ភាគរយ​បន្ថែម​លើ​ពិន្ទុ​របស់​ពួក​គេ​ក្នុ​ង​ខែសីហា​។

ក្រុម​ SEVENTEEN កើន​ ២០.៨៩ ភាគ​រយ​បន្ថែម​លើ​​ពិន្ទុ​របស់​ពួក​គេ​ក្នុង​ខែមុន​ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ៥ ដោយ​ទទួល​បាន​សន្ទស្សន៍​ប្រជាប្រិយ​ភាព​ចំនួន 2,697,566 ពិន្ទុ៕

  1. BTS
  2. X1
  3. EXO
  4. NCT
  5. SEVENTEEN
  6. NU’EST
  7. The Boyz
  8. ASTRO
  9. HOTSHOT
  10. WINNER
  11. Super Junior
  12. SHINee
  13. BEAST
  14. JBJ95
  15. AB6IX
  16. MONSTA X
  17. Stray Kids
  18. D1CE
  19. INFINITE
  20. TRCNG
  21. BTOB
  22. PENTAGON
  23. ATEEZ
  24. VIXX
  25. ONEUS
  26. TVXQ
  27. TXT
  28. FTISLAND
  29. VERIVERY
  30. Shinhwa

ប្រភព៖ soompi

(Number Of Views: 2,761 times)