Fansite របស់ V នៅ​ប្រទេស​ចិន​ឈ្មោះ​ Baidu@KIMTAEHYUNGBAR_បាន​បង្ហាញ​នូវ​ឥទ្ធិពល​ដ៏​អស្ចារ្យ​របស់​ពួក​គេ​ទៀត​ដោយ​វៃ​អង្គាស​ថវិកា​បាន ២ លាន​យ័ន​យ៉ាង​ជោគ​ជ័យ​ក្នុង​រយៈ​ពេល​ដ៏ខ្លី​បំផុត​សម្រាប់​គម្រោង​ខួប​កំណើត​មួយ​ចំនួន​នា​ពេល​ខាង​មុខ​របស់ V ក្រុម BTS។ ពួក​គេ​បាន​រៃ​អង្គាស​ថវិកា​ដ៏ច្រើន​សន្ធឺក​សន្ធាប់​នេះ​បាន​ក្នុង​រយៈ​ពេលតែ ២ ខែ និង​១៥ ថ្ងៃ​ប៉ុណ្ណោះ​។

គម្រោង​នេះ​ឈ្មោះ “Vionysus” ដែល​ចាប់​ផ្តើម​ប្រមូល​ថវិកា​កាល​ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ ដើម្បី​ទុក​ឱ្យ​ព្រះ​រាជបុត្រ​នៅ​លើ​ដែន​ដី​នោះ​គឺ​ Kim Taehyung ដែល​​មាន​ឈ្មោះ​ក្នុង​សិល្បៈ​ថា V សមាជិក​ក្នុង​ក្រុម BTS  ហើយមក​ទល់​ឥឡូវ ​គម្រោង​នេះ​ជាប់​កំណត់​ត្រា​នៃ​ការ​រៃ​អង្គាស​ថវិកា​បាន​​ច្រើន​ជាង​គេ​​ក្នុង​ចំណោម​ fanclubs របស់​កូរ៉េទាំង​អស់​។

ដោ​យ​មាន​ស្មារតី​មុះ​មុត​ និង​រំជើប​រំជួល​ fanclub នេះ​រៃ​អង្គាស​ថវិកា​បាន​ ១០០ លាន​វ៉ុន​ (ស្មើ​នឹង​ ៦០០ ០០០ លាន​យ័ន​) ក្នុង​រយៈ​ពេល​ត្រឹម​តែ ៣០ នាទី​ និង​បាន​ ១ លាន​យ័ន​ ក្នុង​រយៈ​ពេល​ត្រឹម​តែ ៣.៩ ម៉ោង​។ ​អ្នកគាំទ្រ​ជា​​ច្រើន​រំជើប​រំជួល​​ចង់​ឃើញ​គម្រោង​ធំៗ​របស់ Baidu V Bar ​សម្រាប់ V ក្រុម BTS ។​

បើ​ទោះ​ជា​បច្ចុប្បន្ន ក្រុម BTS មិន​សូវ​មាន​សកម្មភាព​ក្នុងប្រទេស​ចិន​ V ក្រុម BTS នៅ​តែអាច​​បន្ត​សាង​កេរ្តិ៍​ឈ្មោះ​របស់​គាត់​ជា​តារា​ចម្រៀង​កូរ៉េមាន​ប្រជា​ប្រិយ​ភាព​​បំផុត​ដោយ​មាន​កំណត់​ត្រា​ជា​ច្រើន​នៅ​ក្នុង​គេហ​ទំព័រ​ផ្សេងៗ​។

ក្រៅ​ពី​ប្រាក់​ឧបត្ថម្ភ​ដែល​ពួកគេ​​ឱ្យ​ទៅ V ក្រុម BTS មហា​ជន​ក៏ដឹង​ថា ពួក​​គេដែល​មាន​គ្នា​ជា​ក្រុម​​បាន​គាំទ្រ​ក្រុម BTS ​ដោយ​​បាន​ជាប់​ងារ​​ជា កំពូល fanbase លេខ ១ នៅ​ចិន​​​របស់​តារា​ចម្រៀង​​ប្រុស​កូរ៉េ ​ដែល​ទិញ​អាល់​ប៊ុម​ច្រើន​ជាង​គេ​ក្នុង​ឆ្នាំ២០១៩​។ Baidu V bar បាន​ជាវ​អាល់​ប៊ុម Map of Soul: Persona ចំនួន ១៧០៤០០ កូពី​ដោយ​នេះ​មិន​ត្រឹម​តែ​ជា​កំណត់​ត្រា​ច្រើន​ជាង​គេ​របស់ fanbase នៅ​ចិន​មួយ​ក្នុង​ចំណោម fanbase ផ្សេង​ទៀត​របស់ BTS ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​ក៏លើស​គេ​​ក្នុង​វិស័យ​ចម្រៀង​កូរ៉េ​ទាំង​មូល​ដែរ​។

​ប្រាកដ​ណាស់ ការ​គាំទ្រ និង​ក្តី​ស្រឡាញ់​របស់​ @KIMTAEHYUNGBAR_ចំពោះ​ V  គឺ​ពិត​ជា​អស្ចារ្យ​គ្មាន​គូប្រៀប​​។ ជំហ​មិន​ប្រែប្រួល​ និង​ការ​លះ​បង់​របស់​ពួក​គេចំពោះ V ក្រុម BTS គឺ​ជា​ការ​ដែល​កម្រ​មាន​អ្នក​ណា​ធ្វើ​បាន​ដូច​ ហើយ​ពួក​គេ​បន្ត​បំបែក​កំណត់​ត្រា​​គ្រប់​ពេល​។ យើង​រំភើប​ និង​ចង់​ឃើញ​អ្វី​ផ្សេង​ទៀត​ដែល​ពួក​គេ​បាន​គ្រោង​នឹង​ធ្វើ​សម្រាប់ V ក្នុង​ឆ្នាំ​នេះ និង​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ខាង​មុខ​ទៀត​៕

ប្រភព៖ allkpop

(Number Of Views: 708 times)